Sunday, December 24, 2017

អ្វីដែលខ្ញុំបារម្ភ អ្វីដែលខ្ញុំគិតមិនមែនសុខភាពផ្ទាល់ខ្លួន​ឬជីវិភាពផ្ទាល់ខ្លួនរបស់ខ្ញុំទេ ខ្ញុំគិតថាជីវិតខ្ញុំកើតមកសម្រាប់តែការលះបង់ដើម្បីអ្នកដទៃ ដើម្បីប្រទេសជាតិជាទីស្នេហា ដើម្បីមនុស្សធម៌។ យើងរីករាយចំពោះអ្វីដែលយើងមាន យើងពេញចិត្តអ្វីដែលកំពុងធ្វើ និងត្រៀមខ្លួនធ្វើអ្វីដែលគួរធ្វើជាបន្តទៅទៀត។ មនសិការបានប្រាប់យើងពីរបៀបរស់
នៅ ឧត្តមគតិបានចង្អុលផ្លូវអោយយើងដើរ។ មនសិការអាចមានសម្រាប់មនុស្សភាគច្រើនទូទៅ
តែឧត្តមគតិមានមួយៗចោះៗតែប៉ុណ្ណោះ។

Tuesday, September 5, 2017

មនសិការនៃជីវិត

ក្នុងសង្គ្រាមក្តៅគគុក ទាហានពីរបីនាក់កំពុងព្យាយាមរកវិធីចូលទៅជួយសមមិត្ត ខ្លួនដែលរបួចេញមិនរួចពីសមរភូមិ។ មេបញ្ជាការប្រាប់ពួកគេថា “ឥតប្រយោជន៍ទេ គេច្បាស់ជាស្លាប់បាត់ហើយ តែពួកទាហានមិនបោះបង់សោះនៅតែព្យាយាមទៅជួយមិត្តគេរហូតបានសម្រេចយកចេញពីរសមរភូមិគ្រោះថ្នាក់នោះតែគេបានស្លាប់បាត់ទៅហើយ។ ដោយក្តីអាណិតនិងអស់សង្ឃឹមមេ បញ្ជាការនិយាយទៅកាន់ទាហានទាំងនោះថា ”ឃើញទេដូចយើងប្រាប់ចឹងឥតប្រយោជន៍ទេ គេស្លាប់ហើយ”។
ដោយទឹកមុខស្រងូតស្រងាត់ពួកទាហានតបថា“យើងមិនគិតអញ្ចឹងទេ, វាពិតជាសក្តិសមណាស់ពិត ជាមានតំលៃណាស់, ពេលគាត់ឃើញពួកយើងចូលទៅជួយ,គាត់ញញឹមដាក់រួចនិយាយនាដង្ហើមចុងក្រោយថា យើងដឹងច្បាស់ថាពួកឯងច្បាស់ជាមក ច្បាស់ជាមកជួយខ្ញុំ”៕

Monday, September 4, 2017

ថ្ងៃចុងក្រោយរបស់សន្តិសុខយាមទ្វារនៃកាសែតខេមបូឌាដេលី

លោកពូ លីស លឹម ជាជនពិការម្នាក់ហេីយក៏ជាបុគ្គលិកម្នាក់របស់កាសែត ខេមបូឌាដេលី ផងដែរ។ ជាងម្ភៃឆ្នាំហេីយដែលគាត់បានបម្រេីការនៅទីនេះក្នុងនាមជាសន្តិសុខមេីលការខុសត្រូវអ្នកចេញចូល និងយាមម៉ូតូ។ ជារៀងរាល់ព្រឹកគាត់តែងឈរបិទអត្ថបទសារព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលីទាំងស្រុងនៅលេីបន្ទះក្តារព័ត៌មានមុខច្រកចូល។ ជាងម្ភៃឆ្នាំមកនេះគាត់មានភាពកក់ក្តៅជាមួយការងារ ទោះបីប្រាក់ខែមិនច្រេីនក្តី តែល្មមអាចរស់នៅដោយសមរម្យ។ កន្លងមកគាត់ក៏ធ្លាប់ខ្ចីលុយធនាគារខ្លះដេីម្បីទុកជាទុនរកស៊ី គាត់ពិការក៏ពិតមែនតែគាត់មានប្រាក់ខែសម្រាប់ទូទាត់សងការប្រាក់ ពេលចេញពីធ្វេីការពូតែងឆ្លៀតរត់កង់បីគ្រាន់បានចំណូលបន្ថែម។ មិនមានមនុស្សច្រេីនទេដែលចង់ជិះកង់បីរបស់គាត់។ មិនមែនពួកគេគ្មានប្រាក់អោយថ្លៃកង់បីរបស់បុរសកម្សត់នេះទេ តែមកពីគេឃេីញគាត់ពិការជេីង។ គាត់បានត្អូញត្អែរពីរឿងនេះនិងបានហៅថាវាជាការរេីសអេីង។ គាត់បានបន្តថាបេីកាសែតខេមបូឌាដេលីត្រូវបានរដ្ឋាភិបាលបិទ គឺគាត់នឹងក្លាយជាជនរងគ្រោះមុនគេ ពិការភាពរបស់គាត់ជាឧបសគ្គធំទីមួយដែលកន្លែងការងារផ្សេងកម្រនឹងទទួលយក បូកផ្សំនឹងវ័យកាន់តែចាស់ហេីយរៀនសូត្របានតិចផងនោះលំហការងារកាន់តែរួមតូចទៅ។ រដ្ឋាភិបាលបានដកដាវយ៉ាងមុតចាក់ខេមបូឌាដេលី តែផ្លែដាវនោះបានសម្លាប់សន្តិសុខយាមទ្វារម្នាក់នេះទៅវិញ។

ក្នុងទឹកមុខស្ទេីរស្មេីស្ទេីរយំ គាត់បានថ្លែងសេចក្តីដឹងគុណចំពោះកាសែតខេមបូឌាដេលីដែលបានផ្តល់កន្លែងការងារមួយដ៏កក់ក្តៅអោយគាត់ជាងម្ភៃឆ្នាំកន្លងមកដោយគ្មានរេីសអើង។ កាសែតនេះមិនគិតពីប្រាក់ចំណេញ ហេីយធ្លាប់បានបរិច្ចាគធ្វេីសាលារៀនជាច្រេីនក្នុងទឹកប្រាក់រាប់លានដុល្លាដេីម្បីជួយកូនខ្មែរអោយមានកន្លែងរៀនសូត្រ។
ឥលូវរឿងល្អៗបានកន្លងផុត សេចក្តីសង្ឃឹមចាប់ផ្តេីមរុះរោយដូចជាផ្កាត្រូវភ្លេីងឆេះ មិនដឹងថាថ្ងៃណានឹងត្រលប់មកវិញ ឬចង់អោយជនពិការម្នាក់តាមស្វែងរកវាទាំងមិនដឹងថាសេចក្តីសង្ឃឹមនោះកំពុងលាក់ខ្លួនយ៉ាងជ្រៅក្នុងរូងងឹតណាមួយក្នុងចំណោមរូងដ៏ច្រេីនរាប់មិនអស់។
                   
                      លោកពូ លីស លឹម ឈរបិទអត្ថបទកាសែតខេមបូឌាដេលី នៅមុខក្តារបន្ទះព័ត៌មាន

Sunday, August 20, 2017

ប្រធានាធិបតីទី១ដ៏មហិមានៃសហរដ្ឋអាមេរិក ចច វ៉ាស៊ីងតោន

ចច វ៉ាសីងតោន ជាប្រធានាធិបតីទី១នៃមហាប្រទេសអាមេរិក
សូមអានអត្ថបទនេះ៖ https://kimedia.blogspot.com/2017/08/2.html

Friday, August 11, 2017

មានផ្លូវតែគ្មានអ្នកអនុវត្ត

កណ្ដុរមួយហ្វូងបានប្រជុំគ្នាដើម្បីស្វែងរកដំណោះស្រាយល្អណាមួយប្រឆាំងនឹងការយាយីរបស់សត្វឆ្មា។ ​យោបល់​ជាច្រើន​ត្រូវ​បាន​លើក​ឡើង តែក៏​ត្រូវ​បាន​បដិសេធ​ជាបន្តបន្ទាប់។ ចុងក្រោយ​មាន​យោបល់​មួយ​ត្រូវ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង។​ “យក​កណ្ដឹង​ទៅពាក់​នឹង​កឆ្មា​ទៅ ពេ​លវា​ទៅណា​មក​ណា យើង​នឹង​បាន​ដឹង” កណ្ដុរ​ក្មេងមួយ​បាន​លើក​ឡើង។ “នេះជាគំនិត​ដ៏ល្អ​មួយ” ​កណ្ដុរ​ចាស់​បាន​សរសើរ រួច​ក៏​បន្ត​ថា “ប៉ុន្តែ ខ្ញុំចង់ដឹង​ថា តើ​អ្នក​ណាមួយ​ក្នុង​ចំណោម​ពួក​យើង​ជាអ្នក​យក​កណ្ដឹង​ទៅពាក់​នៅនឹង​ក​របស់​ឆ្មា?” ​អង្គប្រជុំស្ងាត់ជ្រាប ម្នាក់ៗដូចជា
កប់យោបល់ឈឹង!

តម្លៃអប់រំ
១. គ្មាននរណាម្នាក់ត្រូវការសំណើដែលអនុវត្តមិនកើតនោះទេ។

Thursday, July 6, 2017

ដំណើរ ១០០០ យោជន៍ ចាប់ផ្តើមពី ១ ជំហានដំបូង

ជីវិតគឺជាដើរនៅលើផ្លូវមួយដ៏សែនវែងឆ្ងាយ​ មុននឹងសេចក្តីស្លាប់ចូលមកដល់ អ្នកមិនអាចដឹងមុនបានថាជិវិតនេះនឹងត្រូវជួបអ្វីខ្លះ? សុខ និងទុក្ខជាគូគ្នា ជួប និងបែកក៏ជាគូគ្នា ទាំងនេះគឺសុទ្ធតែមានការចាប់ផ្តើម បើមានការចាប់ផ្តើម ត្រូវចេះទទួលស្គាល់អ្វីដែលបានកើតឡើងដោយអារម្មណ៍
ទទួលខុសត្រូវ មិនបន្ទោសអ្នកដទៃចំពោះការខកចិត្តនានាក្នុងជីវិត តែត្រូវរំលែកគុណសម្បត្តិខ្លះ
ដែលបានពីភាពជោគជ័យក្នុងថ្ងៃនេះទៅអោយមនុស្សគ្រប់គ្នា អ្នកត្រូវប្រាប់គេថាលទ្ធផលនេះមាន ចំណែកសម្រាប់គ្រប់គ្នា។

មែនហើយ មុននិងបរាជ័យឬជោគជ័យ ជិវិតមួយនេះសុទ្ធតែមានការចាប់ផ្តើម។ អ្នកដែលហ៊ានបោះ
មួួយជំហានទៅមុខ រមែងទទួលបានលទ្ធផលមួយថ្មីទៀតខុសពីអ្នកដែលនៅត្រឹងដដែល។ មនុស្សភា
គច្រើនមិនហ៊ានងើបចេញពីរង្វង់ផាសុខភាពទេ សុខចិត្តត្រាំត្រែងដើម្បីរក្សាអោយបាននូវអ្វីដែល
ខ្លួនកំពុងមាន និយាយអោយត្រូវជាងនេះគឺគេកំពុងខ្លាចការផ្លាស់ប្តូរ។ អ្នកនឹងមិនបានលទ្ធផលថ្មី
ទេបើអ្នកនៅបន្តធ្វើកិច្ចការដដែលៗ នេះជាច្បាប់់ធម្មជាតិ ជាសត្យានុម័ត។

សត្វឥន្រ្ទីក្នុងរវៀង ៤០ឆ្នាំម្តង វាត្រូវជួបនូវការសម្រេចចិត្តមួយដ៏ធំ គឺក្រញ៉ាំរបស់វាបានប្រែទៅជា
ចាស់ ស្ពឹក រួញក្រញ៉ង ពិបាកចាប់សត្វដទៃធ្វើជាចំណីរបស់វា។ ក្នុងនាមជាសត្វដែលមានលក្ខណ
អង់អាចក្លាហាន និងឆ្លាត សត្វនេះបានធ្វើការសម្រេចចិត្តដ៏ធំមួួយគឺសុខចិត្តលោតទម្លាក់ពីលើអាកាស ឬភ្នំដើម្បីបំបែកក្រញ៉ាំដ៏រឹងក្រញង់របស់វា។ មិនមែនស្រួលដូចយើងគិតទេ ការហក់ចុះពីលើ
ផ្ទៃអាកាស ឬពីលើកំពូលភ្នំ វាជួបការឈឺចាប់ពិបាកនឹងថ្លែង ស្ទើរតែស្លាប់ខ្លួន។ ជាកុសលក្នុងអកុ
សល ក្រោយពេលលោតចុះបានសម្រេចទៅ សត្វនេះបានប្រែក្លាយជីវិតថ្មីស្ទើរតែនឹងដូចមុន ក្រញ៉ាំ
វាដុះលូតលាស់ជាថ្មី អាចចាប់សត្វតូចៗជាចំណីដូចវាធ្លាប់ធ្វើជាច្រើនឆ្នាំកន្លងមក។

បើគ្មានការចាប់ផ្តើមទេ អ្វីៗក៏មិនប្រែប្រួលដែរ ឥន្រ្ទីនឹងមិនជួបការលំបាក តែក៏មិនបានទទួល
ផលផ្អែមល្ហែមពីការលះបង់ដ៏ធំធេងមួយនោះដែរ។ សត្វក្តាមគឺជាឧទាហរណ៍បន្ទាប់មួយទៀតដែ
លមានភាពស្រដៀងគ្នានឹងសត្វឥន្រ្ទីដែរ។ មនុស្សគួរតែរៀនសូត្រ កុំនៅតែមួយកន្លែងបើអ្នកចង់
ធ្វើអ្វីមួយអោយមានការផ្លាស់ប្តូរ។

Monday, July 3, 2017

បន្ទប់គ្មានសុវត្ថិភាព


វាគួរអោយភ័យខ្លាចណាស់ពេលត្រចៀកយេីងស្តាប់ឮពាក្យគំរាមកំហែងជាប្រចាំ។ ប្រទេសមួយដែលមិនដឹងថាអ្នកណាដាក់ឈ្មោះអោយ "ប្រទេសអច្ឆរិយៈ" នេះ កន្លែងណាក៏យេីងមានអារម្មណ៍ថាខ្វះសុវត្ថិភាពដែរ។ 

ចិត្តយេីងគ្មានក្តីរំពឹងចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ លោកបណ្ឌិតកែមឡីធ្លាប់និយាយថាពេលយកបានបេះដូងរាស្ត្រគឺយេីងមានសុវត្ថិភាព តែគាត់ដែលជាអ្នកនិយាយពាក្យនោះត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលធានីជាបេះដូងនៃប្រទេសដែលមានមនុស្សជាង២លាននាក់កំពុងរស់នៅ។

ការខ្វះទំនុកចិត្តចំពោះសុវត្ថិភាពផ្ទាល់ខ្លួនកេីតឡេីងខ្លាំងបំផុតកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំទៅម៉ិញគឺចំថ្ងៃដែលឃាតករបាញ់សម្លាប់អ្នកវិភាគម្នាក់។ ពេលនោះពួកយេីងកំពុងធ្វេីកម្មវិធីដាំដេីមឈេីក្នុងសាលាបឋមសិក្សាមួយនៅកោះធំ។ សកម្មភាពមិនទាន់ចប់ផងព័ត៌មានពីការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី បានឮមកដល់ត្រចៀក។ ពេលនោះចិត្តរីករាយក៏ចាប់ផ្តេីមឡេះឡះ ហេលហាល អារម្មណ៍ធ្វេីស្អីក៏លែងមាន ហេីយហាក់ដូចជាខ្លួនឯងកំពុងស្រមេីស្រមៃ។ ទោះដឹងថាប្រទេសនេះជីវិតមនុស្សម្នាក់មិនត្រូវបានធានាច្បាស់លាស់ក្តី ក៏ភ្លាមៗខ្ញុំមិនទាន់ទុកចិត្តព័ត៌មានហ្នឹងដែរ។

មែនទែនទៅខ្ញុំនិងគាត់មិនមែនជាមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាតាំងពីណាពីណីនោះទេ។ យេីងទេីបតែស្គាល់គ្នាក្រោយបោះឆ្នោត ២០១៣ និងធ្លាប់បានជជែកលែងបន្តិចបន្តួចពីរឿងសង្គមតាមដែលនិស្ស័យចូលចិត្ត។

ការបាត់បង់គាត់ធ្វេីអោយខ្ញុំសោកស្តាយផង និងអានិតផង។ ទី១សោកស្តាយបញ្ញវន្តម្នាក់ដែលមានកំផ្លេ ទាំងចំណេះដឹង ទាំងឆន្ទៈ និងឥរិយាបថ ស្តាយទី២គឺយេីងមិនទាន់ស្គាល់គ្នាស្និទ្ធ មានម្តងនោះខ្ញុំចង់ជួបគាត់ដេីម្បីពិភាក្សារឿងធំមួយ។ ឯការអានិតវារឹតតែធំជាងការសោកស្តាយទៅទៀត។ អានិតមនុស្សរឹងប៉ឹង ក្លាហាន មិនចុះចាញ់និងមិនបានសម្រក់ទឹកភ្នែកតាមរបៀបទន់ខ្សោយដេីម្បីបោកយកការស្រលាញ់ពីអ្នកណា។ ក្រុមគ្រួសារកូនប្រពន្ធគាត់ពិតជារងារណាស់ពេលគ្មានប្តីគ្មានឪពុកនៅមេីលថែដូចមុន។

តាំងពីពេលនោះមកខ្ញុំគ្មានជំនឿលេីសុវត្ថិភាពបុគ្គលទៀតទេ នៅពេលណា កន្លែងណា និងទោះនៅជាមួយនរណាក៏ខ្ញុំនៅតែគិតថាសុវត្ថិភាពរបស់យេីងផុយស្រួយណាស់ វាអាចនឹងត្រូវគេគំរាមកំហែង ឬដកហូតបានគ្រប់ពេលវេលា។

មកដល់ថ្ងៃនេះពេលវេលាកន្លងផុតជិត១ឆ្នាំហេីយ ដេីមឈេីដែលយេីងដាំក៏លូតលាស់បណ្តេីរៗដែរ តែនៅនឹកនៅស្រណោះដេីមឈេីធំមួយដេីមដែលគេកាប់គល់ជីកឫសគ្មានថ្ងៃក្រោកឈរឡេីងវិញ។

Friday, June 30, 2017

មន្រ្តីសិទ្ធិមនុស្សទាំង ៥រូបត្រូវបានដោះលែងអោយនៅក្រៅឃុំ

ម្សិលម៉ិញជាព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ពីមហាជន ជាពិសេសគឺក្រុមអ្នកតាមដានបញ្ហាសង្គមនិងនយោបាយ វាគឺជាទិដ្ឋភាពមួយកម្រជួប ស្ងាត់ៗស្រាប់តែចៅក្រមស៊ើបសួរបានចេញដីការអោយដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តីគជបទាំង៥រូបដែលជាប់គុកជាងមួយឆ្នាំមុន។ ខ្ញុំបាន
ចោទសំនួរមួយ ហេតុអ្វីតុលាការដោះលែងពេលដែលសភាពការណ៍ស្ងប់ស្ងាត់ជាងមុន? និយាយ
អោយចំគឺថាមួយរយពេលចុងក្រោយនេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅក្តី ការតវ៉ាដីធ្លីផ្សេងៗក្តី
ហាក់ស្ងប់ស្ងាត់ ព្រឹត្តិការណ៍ថ្ងៃចន្ទពណ៌ខ្មៅត្រូវបានធ្វើដោយសង្គមស៊ីវិល និងប្រជាពលរដ្ឋតាម
សហគមន៍រងគ្រោះដីធ្លីនានាជាច្រើនសប្តាហ៍មកហើយដើម្បីស្នើអោយមានការដោះលែង
អ្នកជាប់ឃុំទាំង៥។ ពិតណាស់រដ្ឋាភិបាលដោះលែងដោយសារតែមានសេណារីយ៉ូ៣សំខាន់ៗ
ដែលមិនអាចប្រកែកបាន។

ទី១ គឺ ថ្មីៗនេះមានការជួបពិភាក្សាគ្នារវាងលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និងអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ទោះយ៉ាងណា ក្រោយការពិភាក្សានោះ
គេឃើញឥរិយាបថផ្លាស់ប្តូរខ្លះគួរកត់សម្គាល់ ហើយរលកវិជ្ជមាននេះវាហាក់បានបោកបក់
មហាសាគរនយោបាយតាំងពីពេលនោះមកថាការដោះលែងទំនងជាអាចទៅរួច។

ទី២ បើរដ្ឋាភិបាលធ្វើការដោះលែងដោយប្រើឆន្ទ៖នយោបាយនាពេលនេះមិនខាតទេ ប្រាកដណាស់មិនខាតឬមែនទែនទៅខាតតិចតែចំនេញច្រើន ព្រោះអ្វី? ព្រោះសភាពការណ៍ស្ងប់ស្ងាត់ស្រាប់តែខ្លួន
ដោះលែងជនជាប់ឃុំដែលអាចធ្វើអោយមើលឃើញថាមិនមែនសម្ពាធសង្គមស៊ីវិលឬមហាជន
ទេដែលធ្វើអោយរដ្ឋាភិបាលបន្ទន់ឥរិយាបថ តែគឺរដ្ឋាភិបាលចង់ធ្វើ នេះក៏ជាសារព្រមានទៅ
អ្នកទាំងនោះផងថាតទៅ កុំប្រើរូបភាពតវ៉ាប្រឆាំង ឬយុទ្ធនាការក្តៅទៀតឡើយ វាមិនបាន
ការទេ រដ្ឋាភិបាលអាចដោះលែងបើមិនមានសកម្មភាពទាំងនោះ។​

ទី៣ គឺការមិនចង់ឃើញការប្រើប្រាស់រូបភាពថ្ងៃចន្ទពណ៌ខ្មៅម្តងហើយម្តងទៀតដែលជាប្រផ្នូល
មិនល្អមួយសម្រាប់រដ្ឋាភិបាលកំពុងកាន់អំណាច។ ទោះបីនេះមិនអាចជាបដិវត្តន៍ពណ៌ដូច
ការថែមល្បោយរបស់រដ្ឋាភិបាល តែវាជារលកសញ្ញាមួយតូចដែលអវិជ្ជមានណាស់ក្នុងភ្នែក
បក្សកាន់អំណាច។ សូមកុំភ្លេចថាពេលខ្លះផ្កាភ្លើងតូចមួយក៏អាចបង្កើតទៅជាភ្លើងឆេះដង្គុំ
ដង្គោលដុតវាលស្មៅបក្សកាន់អំណាចបានដែរតាមរយការធ្វើអោយមហាជនមើលឃើញភាព
អាក្រក់ឡើងៗនៃរដ្ឋាភិបាលដែលកំពុងក្តាប់ក្នុងដៃនូវប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ក្នុង
ប្រទេសនេះ។

បើពិនិត្យមើលលទ្ធផលនេះ ទោះបីជាការដោះលែងធ្វើឡើងក្នុងខណពេលដែលមានភាពស្ងប់
ស្ងាត់ក្តី តែគេមិនអាចបដិសេធបានទេថារលកកម្តៅដែលឆេះដង្គុំដង្គោលតាំងពីមុននោះ
បានរួមចំណែកក្នុងការធ្វើអោយមានការផ្សះផ្សាមួយតាមផ្លូវនយោបាយ គ្រាន់តែពេលនោះ
ដើមឈើមួយដើមវាមិនទាន់ដល់ពេលបញ្ចេញផ្កានិងផ្លែតែប៉ុណ្ណោះ។

សង្ខេបឡើងវិញ ការដោះលែងនេះគេអាចមើលឃើញតាមរយបញ្ហាបីដែលកើតឡើង គឺការ
ទាមទាររបស់សង្គមស៊ីវិលនិងសហគមន៍រងគ្រោះដីធ្លីផង ការចរចារបស់ទូតអាមេរិកផង
និងការមិនចង់ឃើញការរិះគន់វែងឆ្ងាយរបស់មហាជនទៅលើការប្រើប្រាស់សំណុំរឿងមួយ
ដែលរដ្ឋាភិបាលកំពុងតែតុបតែងសេណារីយ៉ូដើម្បីបន្ថែមទម្ងន់ទោសទៅជនរងគ្រោះទាំង
នោះ។

Friday, June 23, 2017

Give Me freedom or give me die..!

ឱសេរីភាពតើអ្នកនៅទីណា? ខ្ញុំចង់ស្ទាបអង្អែលអ្នកដោយបាត
ដៃដ៏គគ្រើមរបស់ខ្ញុំ ឈ្មោះរបស់អ្នកបានជ្រួតជ្រាបក្នុងក្រអៅ
បេះដូងកូនខ្មែរដ៏កម្សត់ ជាង ៣០ ឆ្នាំហើយដែលពួកយើងស្វែ
ងរកអ្នកទាំងយប់ទាំងថ្ងៃ។ ឱ ! អំណាចផ្តាច់ការអើយ អ្នក
មកធ្វើអីនៅទីនេះ ? ខេមរាមិនត្រូវការអ្នកទៀតទេ .. សូមអ្នក
ថយចេញឱ្យឆ្ងាយកុំត្រលប់មកវិញ ការអត់ធ្មត់លែងមានទៀត
ហើយ ថយចេញភ្លាមទៅ បើមិនដូច្នោះយើងនឹងប្រយុទ្ធ !!

Thursday, June 22, 2017

អ្នកជាពន្លឺក្នុងទីងងឹត

ពាក្យអូនបងនៅតែលាន់ឮរងុំ សំលេងដែលបងចង់ស្តាប់និងមិនចង់អោយបាត់បង់។ អ្នកប្រៀបដូចខ្យល់ដែលរសាត់មកប៉ះខ្លួនខ្ញុំតែខ្ញុំមិនអាចចាប់យកឬឃាត់ទុកបាន។ នឹកអ្នកម្តងៗខ្ញុំបានត្រឹមស្រមៃៗអង្អែលថ្នមថ្នាក់ដោយក្តីស្នេហាដ៏ជ្រាលជ្រៅ។ ខ្ញុំមិនដឹងថាខ្ញុំស្រលាញ់អ្នកតាំងពីពេលណា? និងព្រោះហេតុអ្វី? គឺពេលវេលាបានរុញអោយយើងជួបគ្នាហើយនាំអោយយើងទាំងពីរស្រលាញ់គ្នា ទេមិនមែនយើងស្រលាញ់គ្នាទេ គឺខ្ញុំតែម្នាក់ឯងដែលស្រលាញ់អ្នក។ ជ្រុលស្រលាញ់ម្លឹងហើយ ដកចិត្តវិញមិនរួចទេ។ តើអាចទេដើរកាន់ដៃគ្នា គយគន់ថ្ងៃលិច​ស្តាប់សូររលកបោកបក់ប៉ះថ្មនិងមើលទូកនេសាទដែលកំពុងអណ្តែតចូលទៅក្នុងលំហសមុទ្រ?

ពេលនឹកអ្នកម្តងៗ ខ្ញុំសែនអស់សង្ឃឹមទោះបីក្តីស្នេហារបស់ខ្ញុំចំពោះអ្នកវាជាកម្លាំងរុញច្រានក្តីសង្ឃឹម
អោយដើរទៅរកការពិតក៏ដោយ។ ខ្ញុំចង់មានវិញ្ញាណចម្លែកមួយអាចមើលធ្លុះចិត្តរបស់អ្នក ដើម្បី
ដឹងថាតើអ្នកកំពុងគិតពីខ្ញុំដូចខ្ញុំកំពុងគិតពីអ្នកដែរ។ ខ្ញុំមានអារម្មណ៍ថាពេលនេះខ្ញុំកំពុង
និយាយទៅកាន់ដួងច័ន្ទដែលរះក្នុងលំហមេឃាសែនធំចោមរោមដោយដួងតារាច្រើនឥតគណនា។
សូមទោសផងបើខ្ញុំយល់ច្រឡំ សុំទោសផងបើការស្រលាញ់មួយនេះមិនសក្តិសមសម្រាប់អ្នក តែខ្ញុំ
បានតាំងចិត្តថានឹងប្រគល់ក្តីស្រលាញ់ដ៏បរិសុទ្ធិនេះជូនអ្នកតែម្នាក់គត់។

Wednesday, June 21, 2017

សុបិនរបស់ ហូ ជីម៉ិញ

មានកំណើតនៅខេត្តងេអាន ភាគខាងជើងប្រទេសវៀតណាម ហូ ជីម៉ិញ ត្រូវគេស្គាល់ថា
ជាជនកុម្មុយនីសម្នាក់ តែបើតាមការស្រាវជ្រាវនិងកិច្ចសម្ភាសដោយផ្ទាល់រវាង ហូ ជីម៉ិញ
និងអ្នកកាសែតលោកខាងលិច ហូ ជីម៉ិញ បានអះអាងថាផ្លូវកុម្មុយនីសគ្រាន់តែជាអ្វី
ដែលលោកដើរដើម្បីឆ្ពោះទៅរកការរំដោះប្រទេសចេញពីការគ្រប់គ្រង។

អម្រែកមនសិការ

ថ្ងៃមុនខ្ញុំបានសរសេរកូនអត្ថបទមួយ រៀបរាប់ពីភាពគ្មានមហិច្ឆិតា និងថ្លាថ្លែងពីបំណង
ប្រាថ្នាដ៏ស្មោះត្រង់របស់ខ្ញុំចំពោះមនុស្សស្រីជាទីស្រលាញ់ដែលខ្ញុំនឹងមើលថែនាងអស់មួយ
ជីវិត។ អាចផ្តល់ភាពកក់ក្តៅអោយគ្រួសាររបស់ខ្លួនគឺជាកិត្តិយសរបស់មនុស្សស្រីដែលប្រា
ថ្នាចង់បានពីប្តីរបស់នាង។ ប៉ុន្តែរឿងស្មុគស្មាញរបស់ប្រទេសជាតិមិនអនុញ្ញាតអោយខ្ញុំ
ធ្វើដូច្នោះឡើយ ជិវិតយើងមួយដូចគេតែយើងត្រូវយិតយោងមនុស្សជាច្រើនដែលកំពុង
រងគ្រោះពីសង្គមទាំងដឹងនិងមិនដឹងខ្លួន។

ស្មាខ្ញុំតូចណាស់ ខ្ញុំធ្លាប់បោះបង់មហិច្ឆិតាបែបនេះតាំងពីជិត១០ឆ្នាំមុន គឺបន្ទាប់ពីខ្ញុំ
ឈានជើងចេញពីវិទ្យាល័យទាំងអស់សង្ឃឹមម្លេះ។ ខ្ញុំបានទៅនៅខេត្តកោះកុងរយ៖ពេល
មួយឆ្នាំ ពេលនោះខ្ញុំមិនមានសេសសល់ការប្រាថ្នាធំដុំអ្វីទៀតទេ ខ្ញុំចង់តែរស់ជួបជុំមិត្ត
ភក្តិ​ និងបន្តជិវិតគ្រួសារមួយដ៏មានសុភមង្គល។ តែគ្រប់យ៉ាងមិនអាច ពេលមកនៅ
ភ្នំពេញក្នុងឆ្នាំ២០១០ ខ្ញុំជួបទិដ្ឋភាពថ្មី ខ្ញុំផ្លាស់ប្តូរ ទីនេះវាធ្វើអោយមហិច្ឆិតាក្មេងមក
ពីខេត្តម្នាក់កម្រើកឡើងវិញបន្តិចម្តងៗ។

ឆ្នាំដំបូងនៅភ្នំពេញ យើងមានអានុស្សាវរីយ៍កាលទៅរៀនវគ្គភាពជាអ្នក
ដឹកនាំនៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស។ នៅទីនោះ យើងចាប់ផ្តើមបើកទំព័រថ្មី កែវ
ភ្នែកខ្ញុំចាប់សំលឹងបញ្ហា និងចង់រួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិអោយបានក្នុង
ជំនាន់របស់ខ្ញុំ វាពិតជាគួរអោយខ្មាស់អៀនណាស់ដែលយើងទ្រាំនៅស្ងៀមស្ងាត់ចំពោះអំ
ពើអយុត្តិធម៌នានា។ នៅថ្ងៃសិទ្ធិមនុស្ស ពួកយើងត្រូវបានបង្ខំអោយចេញពីវត្តដែលយើង
កំពុងស្នាក់នៅ ពេលនោះគេគ្រប់គ្នាបានត្រៀមខ្លួនចេញ តែខ្ញុំមិនបានចុះចាញ់ទេ ខ្ញុំដឹ
ងខ្លួនជាស្រេចថានឹងមានមធ្យោបាយរស់នៅទីនេះបន្តទៀត។ ក្នុងលិខិតសុំចេញ ខ្ញុំមិន
បានសរសេរតាមការណែនាំរបស់សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្លិ៍ ទេ លោកចង់
អោយយើងសរសេរថាយើងព្រមចេញពីវត្តដោយស្ម័គ្រចិត្តនិងគំរាមយើងមិនអោយ
នាំពាក្យនេះទៅប្រាប់អ្នកខាងក្រៅ ជាពិសេសសារព័ត៌មាន។

ក្នុងលិខិតសុំចេញពីវត្តសរសេរដោយដៃ ខ្ញុំបានគូសបញ្ជាក់ថាខ្ញុំព្រមចេញពីវត្ត ហើយខ្ញុំ
សន្យាថានឹងមិនយករឿងដែលខុសពីការពិតទៅនិយាយអោយខ្ចរខ្ចាយ។ ពាក្យថាមិន
ខុសពីការពិតគឺជាចន្លោះប្រហោងមួយដែលបង្កើតក្តីសង្ឃឹម ប្រហែលពាក្យនេះធ្វើអោយ
សម្តេចលោកពិចារណា គោលបំនងសម្តេចគឺមិនចង់អោយយើងយកព័ត៌មាននៃការ
បណ្តេញចេញទៅផ្សព្វផ្សាយអោយមជ្ឍដ្ឋានខាងក្រៅដឹង លោកសំណូមពរអោយយើងនៅ
ស្ងៀមស្ងាត់ចំពោះការបណ្តេញនេះ និងអោយយើងទទួលយកដោយតណ្ហីភាព។

ប្រហែលមួយថ្ងៃក្រោយមក សម្តេចស្នើសុំជួបពួកយើងម្តងទៀត ពេលនោះលោកបញ្ជាក់
ថាពួកអស់លោកអាចបន្តស្នាក់នៅវត្តលង្កាទៀតបាន តែសុំកុំធ្វើទង្វើបែបនេះម្តងទៀត
គឺកុំចេញបាតុកម្ម ឬហែរក្បួនជាមួយអង្គការក្រៅរដ្ឋាភិបាលអោយសោះ។ ទីបំផុតបញ្ហា
ត្រូវបានដោះដោយសារតែពាក្យប្រយោលមួយឃ្លាដែលខ្ញុំបានប្រើហើយខ្ញុំដឹងច្បាស់ថា
មន្រ្តីសង្ឃនឹងយកពាក្យនេះទៅពិចារណា។

ឆ្លងកាត់បទពិសោធ ទាំងជូរចត់ល្វីងប្រៃ និងផ្អែមល្ហែម ជីវិតខ្ញុំដូចជាចកមួយដុំអណ្តែត
ក្នុងមហាសាគរឥតទិសដៅ។ តែខ្ញុំមិនដែលចុះចាញ់ឡើយ នេះហើយជាអម្រែកជីវិតតស៊ូ
របស់ក្មេងដែលមានប្រភពពីជនបទម្នាក់៕












អូនជាកែវភ្នែកបង

ខ្ញុំនឹកអ្នកគ្រប់ពេល ល្ងាចម៉ិញអ្នកមកដល់ផ្ទះ កែវភ្នែកនៃក្តីនឹករលឹករបស់អ្នកខ្ញុំមេីលដឹង។ អារម្មណ៍យេីងទាំងពីរហាក់កំពុងហោះហេីរ អារម្មណ៍បែបនេះកេីតឡេីងតិចតួចបំផុតក្នុងជីវិត។ ខ្ញុំប្រាថ្នាមេីលថែអ្នករហូត ខ្ញុំនឹងថែអ្នកអោយដូចខ្ញុំថែកែវភ្នែកខ្លួនឯង ស្រលាញ់អ្នកជាងជីវិតខ្ញុំទៅទៀត។ ខ្ញុំបារម្ភរឿងមួយមិនដឹងគិតបែបណា ខ្ញុំបារម្ភខ្លាចថ្ងៃក្រោយជនសង្គមម្នាក់នេះនឹងជួបជោគវាសនាមិនល្អ តេីបាននរណាមេីលថែអ្នក? រស់នៅក្បែរមាត់សមុទ្រ ដាំបន្លែនិងដំណាំហូបផ្លែបន្តិចបន្តួច ល្ងាចឡើងគយគន់ថ្ងៃលិច ស្តាប់ទឹករលក យប់ឡើងស្តាប់ចម្រៀងនិងគេងកើយដៃ បង្កើតគ្រួសារមួយមានកូនពីរនាក់ ទាំងនេះជាបំណងប្រាថ្នារបស់ខ្ញុំ។

រឿងស្តេចកម្ជិល


រឿងខ្លីពេញដោយអត្ថន័យអប់រំ រឿងអាឡឺម៉ង់ “ ស្តេចកម្ជិល ” 

រឿងនេះផ្តើមចេញពីក្សត្រមួយអង្គ នៅក្នុងនគរមួយ ដែលមានប្រពៃណីរបស់ស្តេច គឺត្រូវចេញមក ជួបតំណាងរាស្ត្រទូទាំងខេត្តក្រុងក្នុងមួយឆ្នាំម្តងរយៈពេលបីថ្ងៃ ដើម្បីនិយាយពីកិច្ចការប្រទេសជាតិ។ ដល់ពេលវេលា មកដល់ស្តេចនោះ ក៏ចេញមកជួបតំណាងរាស្រ្តតាមទម្លាប់ដូចរាល់ដង។ ប្រជារាស្រ្តនាំគ្នាអង្គុយចាំ ស្តេច ក្រោមដើមឈើ ក្បែរប៉មសម្រាប់ស្តេចជួបរាស្ត្រ។ ពេលស្តេចចេញមកឈរនៅមាត់ប៉ម សម្លឹង ទៅតំណាងរាស្ត្រទាំងឡាយ ហើយសួរថា តើអ្នកទាំងអស់គ្នាដឹងទេថា តើនៅថ្ងៃនេះ យើងប្រជុំពីអ្វីទេ? រំពេចនោះមានតំណាងរាស្រ្តម្នាក់ឆ្លើយថា ពួកយើងមិនដឹងថា ព្រះអង្គនិយាយពីប្រធាបទអ្វីទេ! ស្តេចតបថា បើអ្នកទាំងអស់គ្នាមិនដឹង ប្រជុំពីអ្វីផង! អញ្ចឹងយើងជួបគ្នាប៉ុណ្ណឹងចុះ ចាំស្អែកប្រជុំបន្ត។ ស្អែកមកដល់ ស្តេចសួរសំណួរដដែល! ពេលនោះដែរ មានតំណាងរាស្ត្រម្នាក់ទៀត ឆ្លើយថា ពួកយើងដឹងពីអ្វីដែលព្រះអង្គនឹងប្រជុំនៅថ្ងៃនេះ។ ស្តេចក៏តបទៅថា ល្អបើអ្នកទាំងអស់គ្នាដឹងហើយ យើងប្រជុំប៉ុណ្ណឹងចុះ! តំណាងរាស្ត្រទាំងអស់បាន
ប្រជុំគ្នារកអ្នកប្រាជ្ញា សម្រាប់ឆ្លើយសំណួរស្តេចនៅថ្ងៃបញ្ចប់ ដោយរើសបានមនុស្សចាស់ទុំម្នាក់។ ថ្ងៃបញ្ចប់មកដល់ស្តេចសួរសំណួរដដែល! អ្នកប្រាជ្ញចាស់ទុំរូបនោះឆ្លើយថា ក្នុងចំណោមពួកយើង មានអ្នកខ្លះដឹង និងអ្នកខ្លះទៀតមិនដឹង! ស្តេចកម្ចិលឆ្លើយថា បើអញ្ចឹងអ្នកដឹងត្រូវបង្រៀនអ្នកមិនដឹង ចំណែកអ្នកមិនដឹងត្រូវសួរអ្នកដឹង ជាការស្រេច! ឆ្លើយចប់ស្តេចបិទការប្រជុំ៕

ពាក្យដាស់តឿនមនុស្សខ្ជិលរបស់ស្តេចសូឡូម៉ុន

ឃ្លារមួយក្នុងវគ្គ Proverbs របស់ស្តេចបុរាណអ៊ីស្រាអែល សូឡូម៉ុន ៖
មនុស្សកម្ជិលអើយ ចូរទៅរកស្រមោចនោះទៅ ពិនិត្យមើលវាឱ្យដិតដល់ និងឱ្យវាផ្តល់ដំបូន្មានពីរឿងផ្សេងៗ
គ្មានអ្នកណាប្រាប់ស្រមោចថាត្រូវធ្វើទេ វាត្រៀមអាហាររបស់វាទុកសម្រាប់រដូវរីងស្ងួត ហើយសន្សំរបស់ស៊ីក្នុងរដូវច្រូតកាត់
តើឯងខ្ជិលមិនព្រមធ្វើអ្វីតទៅមុខបានយូរប៉ុនណា? តើយូរប៉ុនណាទៀតទើបឯងក្រោកពីដំណេក?
លក់បន្តិច ភ្ញាក់បន្តិច ឈប់សម្រាកត្រង់នេះត្រង់នោះ អង្គុយសម្រាក បណ្តោយតាមចិត្ត តើឯងដឹងទេថាមានអ្វីកើតឡើង? រឿងនោះ គឺឯងនឹងមានជីវិតក្រីក្រតោកយ៉ាក ភាពក្រីក្រតោកយ៉ាកនឹងមកនៅជាមួយឯងអស់ កាលជានិរន្តរ៏៕

រឿង៖ បុរសកម្ជិលតែមានសំណាង


- រឿង បុរសកម្ជិល តែមានសំណាង (ដកស្រង់ចេញពីរៀងព្រេងរបស់ រុស្សុី ) 

នៅក្នុងខ្ទមដ៏តូចមួយ នៅភូមិដាច់ស្រយាល និងក្រក្រីមួយ មានបុរសម្នាក់ដែលមានសភាពមិនសមរម្យ 
ខ្លួនគគ្រិច ស្អុយដូចគម្រង់ សក់មិនដែលសិត ខ្លួនក៏មិនដែលលាង , 
អ្នកភូមិអោយឈ្មោះគាត់ថា បុរសកម្ជិល ព្រោះគាត់ម្នាក់នេះ សូម្បីតែបាយក៏គាត់ខ្ជិលទំពារដោយខ្លួនឯងដែរ ..., ដោយសារតែគាត់ខ្ជិលខ្លាំងពេក ថ្ងៃមួយអ្នកភូមិបានយកគាត់ទៅចងនឹងបង្គោលមួយ ហើយក៏ដឹកទៅកន្លែងមួយដើម្បីសម្លាប់ចោល... នៅតាមផ្លូវពួកគេបានជួបនឹងនារីម្នាក់ ហើយនារីម្នាក់នោះសួរគាត់ថា : 
តើហេតុអ្វីបានជាយកគាត់មកចងបែបនេះ ? តើគាត់មានជំងឺអ្វីមែនទេ ? នារីម្នាក់នោះសួរ ! ដោយមិនចង់អោយមានចម្ងល់ មានបុរសម្នាក់ដែលបានដង្ហែរបុរសកម្ជិលទៅសម្លាប់ចោលក៏បានតបថា : វាមិនឈឺអីទេ តែមើលសភាពវាចុះ សល់តែស្បែកហើយនឹងឆ្អឹង វាមិនដែលរកស្អីមកស៊ីខ្លួនឯងទេ វាចាំតែស៊ីស្រាប់ ហើយពេលខ្លះវាខ្ជឹលទាំងស៊ីទៀតផង , : នេះខ្ញុំនៅសល់នំប៉ាំងខ្លះ និងទឹកដោះគោខ្លះ តើលោកបរិភោគទេ ! នេះប្រហែលជាសំណាងរបស់លោកលើកចុងក្រោយហើយ : នារីម្នាក់នោះនិយាយ , បុរសកម្ជិលស្រែកមកថា : យកនំប៉ាំងនោះទៅជ្រលក់ទឹងដោះគោហើយមកបញ្ចុកខ្ញុំផង ព្រោះដៃខ្ញុំជាប់ចំណងហើយ . អីឡូវយើងស្រាយចំណងហើយឯងហើយចុះទៅស៊ីទៅ : អ្នកភូមិនិយាយ ! បន្ទាប់ពីគិតមួយសន្ធុះ បុរសកម្ជិលតបថា : មិនបាច់ទេយកខ្ញុំទៅសម្លាប់ចោលទៅ....
ដោយហួសចិត្តពេកនារីម្នាក់នោះដើរចេញទាំងភាពងឹងឆ្ងល់ជាខ្លាំង...
បន្ទាប់ពីដើរបានប្រហែល 2 ទៅ 3 ម៉ោង អ្នកភូមិក៏បានដង្ហែរបុរសម្នាក់នោះមកដល់វាលមួយដ៏ធំល្វឹងល្វើយ , បុរសកម្ជិលនោះក៏បានហើបមាត់តិចៗមកថា : ទីបំផុត កន្លែងដែលខ្ញុំចង់មក ខ្ញុំបានមកដល់ហើយ !!! អ្នកភូមិឆ្ងល់ហើយក៏ចោទសួរទៅបុរសកម្ជិលវិញថា : ឯងឆ្កួតហើយមែនទេ ? ទេ ! ខ្ញុំមិនឆ្កួតទេ កន្លែងនេះហើយដែលខ្ញុំយល់សប្តិឃើញមានមាសច្រើនណាស់ នៅពាសពេញទីនេះ តែខ្ញុំគ្មានអ្វីជាមធ្យោបាយធ្វើដំណើរមកទៅនេះ... បុរសកម្ជិលនិយាយ....,
អ្នកភូមិមិនខ្វល់ពីសម្តីរបស់បុរសកម្ជិលនោះទេ ! ក៏ចាប់ផ្តើមយកចបកាប់ ចបជីក មកជីករណ្តៅដើម្បីកប់បុរសកម្ជិលនោះទាំងរស់....
តែរឿងដែលនឹកស្មានមិនដល់នោះគឺ ដីនៅវាលដ៏ធំនោះ នៅពេលដែលអ្នកភូមិជីកមួយចបណាក៏ជាមាសដែរ អ្នកភូមិអរខ្លាំងណាស់ ក៏បានលើកដៃសំពះថាបុរសកម្ជិលនោះគឺជាព្រះដើម្បីមកជួយភូមិពួកគេអោយជៀសផុតពីភាពក្រីក្រ ! ពួកគេបានអោយដំណែងបុរសកម្ជិលនោះទៅជាស្តេច
ហើយចាប់ពីពេលនោះមក បុរសកម្ជិលនោះ ក៏មានសេនាឆ្វេងស្តាំ មានស្នមឯក ស្នមរង និងមានអ្នកបញ្ចុកបាយធ្វើម្ហូបអោយដល់កន្លែង....។

Wednesday, June 14, 2017

លាហើយអាគារប៊ូឌីង


អាគារប៊ូឌីងដែលមានអាយុកាលច្រើនមួយនេះ និងបាត់រូបរាងពីទីក្រុងភ្នំពេញនាពេលដ៏ខ្លីខាងមុខ។   ក្រុមហ៊ុនជប៉ុនដែលទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលកម្ពុជានឹងវាយកំទេចចោលអាគារដ៏ចំណាស់មួយនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មថ្មីដែលមានកម្ពស់២១ជាន់ នាចុងឆ្នាំ២០១៧នេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេលអោយប្រជាពលរដ្ឋជាងមួយខែ ដោយគិតចាប់ពីថ្ងៃទី ៦ ខែមិថុនា​ ដល់​ពាក់កណ្ដាល់ខែ កក្កដា ដើម្បីធ្វើការរុះរើចេញពីលំនៅឋានរបស់ខ្លួន។ ក្រុមហ៊ុនក៏បានផ្ដល់លុយបន្ថែមចំនួន១០០ ដុល្លា សម្រាប់ថ្លៃដឹកជញ្ជូនទ្រព្យសម្បត្តិចេញពីអាគារនេះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់ផ្ដើមរើអ៊ីវ៉ាន់ចេញជាបន្តបន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅជាយូរមកហើយ ក្រោយពីសំរេចចិត្តលក់អោយក្រុមហ៊ុនវិនិយោគជប៉ុនមួយ ឈ្មោះអារ៉ាកាវ៉ា ក្នុងទឹកប្រាក់ ១.៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ផ្ទះរបស់ពួកគាត់។
អ្នករស់នៅអាគារប៊ូឌីង៣៨ឆ្នាំមកហើយលោក នាង ខេវិច បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា៖ «ខ្ញុំពិតជាមានអារម្មណ៍ក្ដុកក្ដួលស្រណោះអាល័យជាខ្លាំងបន្ទាប់ពីទទួលដំណឹងថា ខ្ញុំត្រូវចាកចេញពីផ្ទះដែលធ្លាប់រស់នៅជាង៣០ឆ្នាំ ទៅកន្លែងថ្មី។ ថ្ងៃនេះយើងចាកចេញពីផ្ទះរបស់យើងដែលស្ថិតនៅក្នុងអាគារចំណាស់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ កៅអី តុ ទូរទស្សន៍ និងសម្ភារៈមួយចំនួនទៀត។ មុនគ្រួសារខ្ញុំឡើងលើរឺម៉កកង់បី​ ប្អូនស្រីខ្ញុំបានចង្អុលទៅកាន់អាគារចំណាស់នោះដែលគេគ្រប់គ្នាស្គាល់ថាជាអាគារប៊ូឌីង ដោយស្រែកថា «នោះជាផ្ទះរបស់យើង» យើងទាំងអស់បង្ហាញទឹកមុខក្រៀមក្រំសោកស្ដាយ ភ្លាមនោះម្ដាយរបស់ខ្ញុំបង្ហូរទឹកភ្នែក»។ អារម្មណ៍បែបនេះមិនមែនមា នតែសម្រាប់ក្រុមគ្រួសារលោក នាង ខេវិច ទេ វាទំនងជាកើត ឡើងចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះជាច្រើនផ្សេងទៀតផងដែរ។
លោក ម៉ៅ វាសនា កំពុងសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាជំនាញច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលធ្លាប់បានឃើញអាគារនេះតាំងពី១៤ឆ្នាំមុន បានបង្ហាញអារម្មណ៍សោកស្តាយហាក់មិនចង់អោយមានការបាត់បង់បែបនេះ «ខ្ញុំធ្លាប់ឡើងលើអាគារនេះដំបូងកាលពីឆ្នាំ ២០០៣ វាជាអាគារចាស់ដែលខ្វះការថែទាំ តែមើលទៅប្រជាជនហាក់ពេញចិត្តចំពោះការរស់នៅទីនេះជាជាងផ្លាស់ទៅរស់នៅកន្លែងផ្សេង»។ លោកបន្តទៀតថា «ការបាត់បង់អាគារជាប្រវត្តិសាស្រ្តនេះវាមិនត្រឹមតែធ្វើអោយមនុស្សជំនាន់ក្រោយលែងបានស្គាល់អ្វីដែលស្ថាបត្យករឆ្នើមរបស់គេបានបន្សល់ទុកប៉ុណ្ណោះទេ តែពួកគេទំនងជាលែងមានឆន្ទៈក្នុងការបង្កើតអ្វីថ្មីសម្រាប់មនុស្សជំនាន់ក្រោយតទៅទៀតហើយ ព្រោះគេគិតថាស្នាដៃរបស់មនុស្សជំនាន់មួយនឹងត្រូវបានវាយកំទេចដោយមនុស្សជំនាន់ថ្មីមួយទៀត» ទោះជាដូច្នេះក្តី ក៏និស្សិតរូប នេះមិនបានបដិសេធចំពោះគម្រោងការអភិវឌ្ឍរបស់ក្រុមហ៊ុនជប៉ុនមួយនេះដែរ «យើងចង់ឃើញការអភិវឌ្ឍមួយដែលគោរពសិទ្ធិមនុស្ស សូមផ្តល់សំណងអោយបានសមរម្យចំពោះប្រជាពលរដ្ឋដែលសម្រេចចិត្តចាកចេញ»។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាគារចាស់ៗជាច្រើនត្រូវបានវាយកំទេចចោល និង ធ្វើការកែប្រែថ្មី ដោយសារកំណើននៃការអភិវឌ្ឍក្នុងទីក្រុងមានការកើនឡើង។ ក្មេងជំនាន់ក្រោយប្រហែលលែងបានស្គាល់អ្វីដែលជារបស់ខ្មែរទៀតហើយ ព្រោះត្រូវជំនួសដោយអាគារទំនើបរចនាបទថ្មីបែបបរទេស។
អាគារប៊ូឌីង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ ៦៥៣១​ ៦៧ ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ និងមាន៤៦៨ បន្ទប់ ត្រូវបានកសាងឡើងចន្លោះទសវត្សឆ្នាំ ៥០ និង៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាល ព្រះបាទ នរោត្តមសីហនុ។
អាគារនេះសាងសង់ដោយស្ថាបត្យករខ្មែរនិងបរទេស លោក លូ​​ បានហាប់ និង លោក វ្លាឌីមៀរ បូឌីយ៉ានស្គី (Vladimir Bodiansky) និងដឹកនាំកសាងដោយលោក វណ្ណ មូលីវណ្ណ ដោយសារចំនួនប្រជាពលរដ្ឋដែលមករស់នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងពី ៣៧០,០០០ នាក់ ទៅ ១លាននាក់ ធ្វើឲ្យតម្រូវការលំនៅដ្ឋានមានការកើនឡើង។ អាគារប៊ូឌីង គឺជាលំនៅដ្ឋានទំនើបបែបខ្មែរដំបូងគេ សម្រាប់ពលរដ្ឋដែលមានជីវភាពទាប​ និងមធ្យមក្នុងប្រទេសកម្ពុជា។

Source: Urban Voice Cambodia


Sunday, April 9, 2017

ព្រះចន្ទពេលរាត្រី

តើអូនជាអ្វី? ជាព្រះចន្ទពេលរាត្រី ជាព្រះអាទិត្យពេលព្រលឹម។ លោកនេះគ្មានអូន សោះសូន្យសេចក្តី
សង្ឃឹម ធម្មជាតិដែលធ្លាប់ញញឹមបាត់អស់ភាពស្រស់បប៉្រឹម គ្មានទេសេចក្តីសង្ឃឹម ទុក្ខធំដូចភ្នំសង្កត់។

បញ្ហាស៊ីជម្រៅនៃប្រទេសជាតិតាមការមើលឃើញរបស់ខ្ញុំ


ខុសពីអ្នកវិភាគមួយចំនួន ខ្ញុំយល់ឃើញថាបញ្ហាដ៏រសើបនិងចម្រូងចម្រាស់ជាងគេ
គឺការរំលោភអធិបតេយ្យភាពពីប្រទេសវៀតណាម។ បញ្ហានេះមានបង្កប់នូវក្នុងរូប
ភាពជាច្រើន ដូចជាមិត្តភាពយូរអង្វែងនិងស៊ីជម្រៅ សាមគ្គីភាពជាបងជាប្អូន
និងជាមហាមិត្តក្នុងសហព័ន្ធឥណ្ឌូចិន។ 



ការរំលោភអធិបតេយ្យភាព វាកើតចេញពីចរឹតជាប្រវត្តិសាស្រ្តរបស់មេដឹកនាំវៀត
ណាម អតីតប្រទេសដែលធ្លាប់រស់ក្រោមនឹមអាណានិគមន៍ចិនប្រមាណជាមួយ
សហស្សវត្សនេះបានចិញ្ចឹមមហិច្ឆិតាឈ្លានពានប្រទេសតូចៗទាំងឡាយនៅខាង
ត្បូង និងក្រោយមកគឺប្រទេសនៅខាងលិចខ្លួនដែលគេអោយឈ្មោះថាដំណើរឆ្ពោះ
ទៅទិសខាងលិច។ ដោយសារអត្រាកំណើនជាមធ្យម ២.៤ ប្រជាជនវៀតណាមនឹង
មានអត្រាប្រជាជនច្រើននិងលឿនរហ័សជាងប្រទេសខ្មែរដែលតូចជាង និងមាន
ប្រជាជនតិចជាង។ បើរាប់បញ្ចូលគុណសម្បតិ្តសេដ្ឋកិច្ច និងកងទ័ពចូលផង ក៏ឃើញ
រឹតតែច្បាស់ថាប្រទេសខ្មែរនឹងជួបវិបត្តិមួយដ៏ធំជាងកាលពីសតវត្សទី​១៩​ ផង។

ចំណោទនេះ ទាមទារអោយមានការដោះស្រាយជាបន្ទាន់មួយក្នុងចំណោមប្រជាជន
ខ្មែរ និយាយអោយស្រួលស្តាប់គឺខ្មែរមិនថាមកពីនិន្នាការណា បក្សនយោបាយណា
និងក្រុមនិកាយសាសនា ឬកុលសម្ព័ន្ធណា ត្រូវតែរួមចិត្តរួមកាយតែមួយសិន ចង
សម្ព័ន្ធគ្នាដើម្បីផ្តុំកម្លាំងសិន ងាកចេញពីមាត់ដង្កាប់របស់វៀតណាមអោយបាន
សិន សឹមយើងស្វែងរកវិធីថ្មីក្នុងការដោះស្រាយបញ្ហាសង្គមដទៃផ្សេងទៀតដែលមាន
ច្រើនរាប់មិនអស់។ 

ការបង្រួបបង្រួមទឹកដី ការប្រមូលកម្លាំងស្នេហាជាតិអោយដើរលើផ្លូវតែមួយ ប្រកៀក
ស្មាគ្នាប្រយុទ្ធចំពោះមុខសត្រូវដ៏ក្លាំងក្លា ស្វាហាប់និងមានបទពិសោធជោគជាំក្នុងសង្រ្គា
មជាមួយប្រទេសមហាអំណាចក្នុងប៉ូលសេរី គឺជារឿងមួយពិបាក តែត្រូវតែធ្វើហើយត្រូវ
ធ្វើជាបន្ទាន់ទៀតផង។ ព្រះបាទ ជ័យ វរ្ម័ន ទី២ បានផ្តល់គម្រូដ៏ល្អ ទ្រង់ធ្វើបានយ៉ាងជោគ
ជ័យក្នុងការប្រមូលកម្លាំងបែកបាក់ជាតិអោយរួបរួមគ្នាឡើងវិញ ហើយវាយរំលំអាណានិគមន៍
ជ្វាកាលពីដើមសតវត្សទី ៩។ អរគុណវីរបុរសអង្គនេះ ដែលបានបង្ហាញផ្លូវដើម្បីរើបម្រះចេញ
ពីឥទ្ធិពលឈ្លានពានរបស់បរទេស។

Nicol Perez
Born in Santa Cruz, Bolivia, Nicol immigrated to the US at age seven. She is a  strong  advocate for social and economic equality. Nicol’s experiences coming from Bolivia have fueled her passion for helping underprivileged communities gain access to the resources and support needed to have equal opportunities.
Nicol graduated from the University of Florida (UF) where she was president of Nourish International, a student-run, non-profit organization that works towards making a sustainable impact on communities around the world. At UF, Nicol co-founded the Global Leadership Program where elected students spent a semester leading business ventures around campus to raise money to start a Goat farm in Uganda. Later, Nicol studied abroad in Bangkok, Thailand where she volunteered with the Mechai Viravaidya Foundation for a semester.  Upon graduation, Nicol received an Outstanding Leadership Award for her work in Guatemala.
After college, Nicol lived in Maastricht, The Netherla
Photo: Khemara
nds, where she worked with students and community leaders to start a community house and business incubator. Later, Nicol moved to New York City and was part of the Emerging Leaders program at Nielsen. Nicol was also a part of the United Nations Association’s Young Professionals Program. She served as the VP of Technology and Innovation for the Economic Development Committee, for which she planned and executed events that foster awareness, dialogue, and support for the work of the United Nations. In 2015, Nicol was a UNA Blogger Fellow for the Social Good Summit, a conference examining the impact of technology and new media on global social good initiatives.
Nicol currently resides in San Francisco, California, where she is a Product Marketing and Communications associate at Instagram. In her free time, you can find her eating ice-cream at Dolores Park or drinking too much coffee at a new café.

Wednesday, March 8, 2017


An Inspirational Story of a Woman

One day in September of 1996, an idealistic 17-year-old Indian girl was inspired while sitting in a chapel. She didn't remember the name of the woman who spoke. But she will never forget the fire that was lit to make something of her life, and to use that life to serve others. That week, she signed up to be a volunteer at the hospital and signed up for an after-school program teaching creative writing and literature for underserved children in the community.

Twenty-one years later, that girl is now a 38-year-old woman, a bit older in body, sometimes a bit jaded, but much younger in spirit. That woman fires up medical students to be passionate about behavioral sciences and psychiatry, serves children and adults struggling with mental illness, and continues an after-school outreach program to teach 6th graders about how to care for their mental health. That torch lit as a freshman at the University of Chicago continues to be ablaze.

That 17-year-old was me. I later found out that the inspirational powerhouse of a woman who spoke was Michelle Obama.

I wanted to say thank you to the both of you. Thank you, Michelle, for helping a vulnerable teenager raised to comply to start to challenge the notion that she was powerless. Thank you, Michelle, for teaching by both words and example that the best uses of power and influence was in the service of others and our community. Thank you to both of you for your profound levels of activism within our community, leading up to a historic event that I did not think I would witness in my lifetime. Thank you for how you treated children, both your own and all of America's, with kindness, humor, and spontaneity.

I am now a middle-aged Indian woman who is married to an Indian feminist man and raising a feminist 3-year-old son (whose middle name is Atticus and who thinks he is actually Thomas the train.) They are amazing. The ways in which you have impacted the world have left me expecting so much more from our world. And I know that this is not an expectation I can have without being part of that change. The events from this week, this amazing women's march, echoed globally that the expectations I have are not ones I hold in isolation. I want a different world. I need a different world.

So when you get back from your vacation, I wanted to let you know.

I'm in.

-Sindhu I.

Wednesday, March 1, 2017

រឿង៖ សាប៊ូវីសូ
មានរឿងនិទានមួយស្តីពីប្រវត្តិស្នេហាស្មោះស្ម័គ្ររបស់គូស្នេហ៍ក្មេងខ្ចីមួយគូដែល ស្រលាញ់គ្នាយ៉ាងប្តូរផ្តាច់តាំងពីនៅរៀនថ្នាក់ទី១១ ។ ខាងស្រីកូនឧកញ៉ាដ៏មាន ទ្រព្យធនស្តុកស្តម្ភម្នាក់នៅទីក្រុងភ្នំពេញ ខាងប្រុសវិញក៏ជាអ្នករស់នៅភ្នំពេញ ដែរតែមានជីវភាពមធ្យម។ ពួកគេបានស្គាល់គ្នានៅថ្នាក់ទី១១នៃវិទ្យាល័យព្រះ ស៊ីសុវត្ថិ។ ប្រុសនោះអាយុ១៧ឆ្នាំ ចំណែកស្រីនោះអាយុទើបតែ១៥ឆ្នាំទេ។
ដោយសារក្តីស្រលាញ់នោះកាន់តែខ្លាំងឡើងៗមិនអាចទ្រាំតទៅទៀតបាន ខាង ស្រីក៏ស្នើឲ្យសង្សារខ្លួនប្រាប់ម៉ែឪឲ្យចូលស្តី ដណ្តឹងនាង។ ខាងប្រុសមិនស្ទាក់ស្ទើរទេ គេបានស្នើរទៅឪពុកម្តាយរបស់ខ្លួនភ្លាមៗ។ ដោយហេតុស្រលាញ់កូនប្រុសតែមួយ នៅក្នុងគ្រួសារ ឪពុកម្តាយគេក៏បានធ្វើតាមសំណូមពរ។ នៅចុងខែវិច្ឆិកា ក្រោយពេលពិធីបុណ្យអុំទូកចប់សព្វគ្រប់ទៅ វេលាល្អដែលគេគិត បានចូលមកដល់។ ឪពុកម្តាយខាងប្រុសបាននាំកូនរបស់ខ្លួនទៅផ្ទះខាងស្រីដើម្បី សាកសួរបើកផ្លូវ ។ ពិធីទទួលស្វាគមន៍ត្រូវបានធ្វើតាមបែបសុជីវធម៌សម្រាប់ភ្ញៀវ និងមានពិធីការតិចតួចបំផុត។ គួរឲ្យសោកស្តាយ ឪពុកម្តាយខាងស្រីបានបដិសេធ ពីរឿងរៀបការកូនដោយនិយាយថា កូនគាត់នៅក្មេងពេក អាយុទើបតែ១៥ឆ្នាំមិន ទាន់អាចធ្វើជាប្រពន្ធ និង ជាម្តាយគេបាននៅឡើយទេ។ តែគ្រួសារខាងស្រីប្រាប់ថា មេចៗចាំកូនគាត់រៀនចប់មហាវិទ្យាល័យសិន យើងអាចគិតគូរគ្នាពេលក្រោយទៀត។ ការពិតទៅ នេះគ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះឪពុកម្តាយខាងស្រីបានដឹងថាជីវភាព ខាងប្រុសក្រជាងខ្លួនពេក ដូចមេឃនិងដី។
ដោយខកបំណង ពួកគេទាំងពីរក៏បានសម្រេចចិត្តនាំគ្នារត់ចេញពីផ្ទះដោយយក ទៅជាមួយនូវលុយជាប់ខ្លនតែបន្តិចបន្តួច និងម៉ូតូម៉ាក Step មួយគ្រឿង និងគ្រឿង អលង្កានៅជាប់នឹងខ្លួននាងមួយចំនួនផង។ គេទាំងពីរនាក់បានផ្សងព្រេងទៅរស់នៅ ខេត្តឆ្ងាយមួយ ហើយបានជួលផ្ទះសំណាក់នៅរយ:ពេល៣ខែ។ ក្នុងមួយខែគឺត្រូវ ចំណាយអស់ ២៥០ ដុល្លា សរុបទៅ ៣ខែនោះគ្រាន់តែចំណាយទៅលើផ្ទះសំណាក់គឺអស់ ៧៥០ដុល្លា ហើយគេត្រូវចំណាយទៅលើការហូបចុក និងការចាយវាយផ្សេងៗ មួយចំនួនទៀត។ លុយដែលត្រូវចំណាយទាំងប៉ុន្មាននោះគឺជាលុយលក់គ្រឿង អលង្ការជាចុងក្រោយរបស់នាង។ មិនយូរប៉ុន្មាន ប្តីប្រពន្ធទាំងពីរ ចាប់ផ្តើមអស់លុយ រលីងពីខ្លួន ហើយក៏មិនទាន់មានមុខរបរអ្វីសម្រាប់ធ្វើដែរ។ បន្ទាប់ពីលុយទាំងប៉ុន្មាន ត្រូវបានចាយវាយអស់ ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម គេទាំងពីរបានសម្រេច ចិត្តលក់ម៉ូតូ Step បានលុយ៨០០ដុល្លា ហើយយកលុយទៅទិញម៉ូតូសង់ការ៉េមួយ គ្រឿងតម្លៃ ៦០០ ដុល្លាទុកសម្រាប់រត់ឌុប។
ពួកគេបានចាកចេញពីផ្ទះសំណាក់ ហើយបានទៅជួលបន្ទប់ជួលតូចមួយនៅ ជាយក្រុងដែលមានតម្លៃត្រឹម តែ១៥ដុល្លាក្នុងមួយខែ។ បើទុកជាផ្ទះជួលតម្លៃថោក ក៏គេទាំងពីរនៅតែព្រួយបារម្ភពីជីវិតសម្រាប់ថ្ងៃស្អែក..ថ្ងៃស្អែកមួយ ..ថ្ងៃស្អែកមួយទៀត និងថ្ងៃជាបន្តបន្ទាប់។ រាល់ព្រឹក ប្តីបានចេញទៅរត់ឌុបដោយទុកឲ្យប្រពន្ធ នៅផ្ទះមិន ឲ្យនាងធ្វើការអ្វីទេ ព្រោះប្តីមិនចង់ឲ្យនាងលំបាក ណាមួយនាងមិនធ្លាប់នឿយតាំងពីតូច មកផង។ ពួកគេទាំងពីររស់នៅផ្ទះជួលដ៏តូចនោះប្រៀបដូចលលកញីឈ្មោល គេទាំង ពីរស្រលាញ់គ្នាណាស់ មានសុភមង្គលណាស់។
ដោយនៅតែផ្ទះមិនធ្វើអ្វីសោះនោះ នាងជាប្រពន្ធចាប់ផ្តើមរៀនចាក់កន្សែងដោយ ខ្លួនឯង នាងចាក់រាល់ថ្ងៃ រហូតស្ទាត់អាចចាក់បានយ៉ាងស្អាតបំផុត។ ពេលនាងមានផ្ទៃ ពោះបាន៥ខែ នៅថ្ងៃមួយនោះប្តីបានចេញទៅរត់ម៉ូតូដូចសព្វដង។ ពេលកំពុងធាក់ម៉ូតូ ប្រពន្ធក៏បានស្រែកឃាត់ប្តីឲ្យឈប់សិន ហើយក៏ប្រគល់កន្សែងដែលខ្លួនចាក់បានយ៉ាង ស្អាតនោះទៅឲ្យប្តីដោយផ្តាំថា... "សូមបងរក្សាកន្សែងនេះ ឲ្យនៅជាប់ខ្លួន ព្រោះពេលបង ចេញទៅរត់ម៉ូតូបើបងនឹកអូន បងមើលកន្សែងនេះក៏ដូចបានឃើញអូនដែរ"... គេចាប់ កាន់កន្សែងយ៉ាងណែនមុននឹងដាក់ចូលទៅក្នុងហោប៉ៅ ហើយបើកម៉ូតូចេញទៅ។ នៅ ក្នុងចិត្តគេៗសែនអាឡោះអាល័យនិងអាណិតប្រពន្ធយ៉ាងខ្លាំង។ ជាទម្លាប់រាល់ព្រឹក នាងតែងឈរមើលពេលប្តីបើកម៉ូតូចេញទៅរហូតផុតកន្ទុយ ភ្នែកទើបនាងចូលទៅក្នុងផ្ទះ ព្រឹកនេះក៏នាងនៅប្រកាន់ទម្លាប់ដូចរាល់ដងដែរ ហើយថែម ទាំងមានអារម្មណ៍ព្រួយក្នុងចិត្តយ៉ាងចម្លែកហាក់ដូចជាមានប្រផ្នូលអ្វីមួយមិនល្អនឹងកើត ឡើង។
មិនដឹងជាចៃដន្យអាក្រក់អី ពេលគេកំពុងបើកម៉ូតូមានឡានដឹកទំនិញមួយយ៉ាងធំ បើកវ៉ាគ្នាហើយក៏ជ្រុលចង្កូតមកបុកម៉ូតូរបស់គេយ៉ាងពេញទំហឹង។ ពេលបានទទួល ដំណឹងដ៏រន្ធត់នេះភ្លាម នាងប្រពន្ធបានប្រញ៉ាប់ប្រញ៉ាលធ្វើដំណើរមកកន្លែងគ្រោះ ថ្នាក់ចរាចរណ៍ តែប្តីរបស់នាងបានស្លាប់បាត់ទៅហើយ ម៉ូតូក៏ខ្ទេចខ្ទីរអស់ ហើយសាក សពក៏ខ្ទេចនៅសល់តែសាច់ជាដុំៗប៉ុណ្ណោះ។ នាងបានដើររើសសាច់ដែលនៅសេស សល់ខ្ចប់ទុកធ្វើបុណ្យ ហើយក៏ប្រទះឃើញកន្សែងដែលនាងបានឲ្យប្តីកាលពីព្រឹកប្រ ឡាក់សុទ្ធតែឈាម។ នាងបានយកវាទុកជាប់នឹងខ្លួន និងបានទូរសព្ទប្រាប់ក្រុមគ្រួសារ ទាំងសងខាងឲ្យបានដឹងពីដំណឹងអកុសល នេះ។
ពិធីបុណ្យសពបានបញ្ចប់ទៅ ហើយក៏បានរៀបចំធ្វើបុណ្យ៧ថ្ងៃជាបន្ទាប់។ វាជារឿង ចម្លែកណាស់ មិនគួរឲ្យជឿទាល់តែសោះថានៅយប់ថ្ងៃចុងក្រោយនៃបុណ្យ៧ថ្ងៃនោះ ទាំង ឪពុកម្តាយបង្កើត ទាំងឪពុកម្តាយក្មេករបស់នាងសុទ្ធតែយល់សប្តិ៍ឃើញដូចគ្នាថា មានព្រ លឹងខ្មោចមួយមកប្រាប់ពួកគេថាត្រូវឲ្យកូនស្រីនោះបោះកន្សែងប្រឡាក់ឈាមនោះចោល ទៅ បើមិនដូច្នោះទេ នៅយប់ចុងក្រោយនៃបុណ្យគម្រប់ខួប ១០០ថ្ងៃ គឺនៅវេលាម៉ោង១២ គត់ នឹងមានខ្មោចតៃហោងមកកាច់នាងឲ្យស្លាប់។
ចាស់ទុំទាំងបួននាក់បានពិភាក្សាគ្នាពីរឿងនេះតែគ្នាឯងទេ ដោយលាក់មិនឲ្យនាងដឹង ឡើយ ម៉្យាងព្រោះ ពួកគាត់ដឹងថានាងស្រលាញ់កន្សែងនេះណាស់ នាងនឹងមិនព្រមបោះ បង់វាជាដាច់ខាត ម៉្យាងទៀតពេល វេលាក៏នៅច្រើនដែរ គឺ៣ខែទៀតឯណោះ។ ៣ខែ ក្រោយមកក៏ដល់ថ្ងៃដែលត្រូវធ្វើបុណ្យ១០០ថ្ងៃ។ ផ្ទៃពោះ របស់នាងក៏កាន់តែធំជិតតែនឹង គ្រប់ខែដែរ។ និយាយពីឪពុកម្តាយនាងដែលបានដឹងពីរឿងនៅក្នុងយល់ សប្តិ៍កាលពី បុណ្យ៧ថ្ងៃនោះ មានក្តីបារម្ភកាន់តែទ្វេឡើង ហើយក៏មិនដឹងថាគួរនិយាយប្រាប់កូន ដូចម្តេច។
នៅវេលាម៉ោងជាង១១យប់ នៃថ្ងៃបញ្ចប់ពិធីបុណ្យគឺនៅសល់មិនដល់១ម៉ោងផងទេ ដែលអ្វីៗនឹងត្រូវមកដល់ ។ ម្តាយនាង មិនអាចទ្រាំលាក់តទៅទៀតបាន ក៏ប្រាប់កូនស្រី ពីដំណើររឿងនៅក្នុងយល់សប្តិ៍ ហើយបានប្រាប់ឲ្យកូនបោះកន្សែងប្រឡាក់ឈាមនោះ ចោល។ កូនស្រីបានស្តាប់សម្តីម្តាយហើយក៏ក្នុងចិត្តសែនឈឺ ចាប់ណាស់ដែលម្តាយ និយាយដូច្នេះហាក់ដូចគេយកកាំបិតមកចាក់ចំបេះដូងរបស់នាងអញ្ចឹង។ នាងបាន គំរាមម្តាយថាបើនៅតែបង្ខំនាងឲ្យបោះកន្សែងនោះចោលទៀត នាងនឹងយកកាំបិតចាក់ សម្លាប់ខ្លួននិងកូនក្នុងផ្ទៃចោល។ ដូចមានអ្នករៀបចំទុកអញ្ចឹង គឺនៅបន្ទប់ជាន់ក្រោម នោះមានកូនកាំបិតមួយដែលគេទុកនៅលើតុ ហើយវានៅជិតដៃនាងស្រាប់ នាងក៏យក កាំបិតនោះមកកាន់នៅក្នុងដៃ វាហាក់ដូចជាសម្ពាធទៅលើម្តាយដែលនៅនឹងមុខ និងជា ការបង្ហាញនូវទឹកចិត្តភក្តីរបស់នាងចំពោះប្តីដែលបានស្លាប់បាត់បង់ជីវិតទៅហើយ។
ខ្វះ១០នាទីទៀតម៉ោង ១២... ដោយអស់កម្លាំងកាលពីថ្ងៃ នាងបានឡើងទៅលើផ្ទះ ដើម្បីគេង។ នៅក្នុងចិត្តម្តាយរបស់នាងពេលវេលា១០នាទីលើកនេះដើរលឿនជាងលើក មុនឆ្ងាយណាស់ និងលឿនខុសពីសព្វដង ។ គាត់សួរខ្លួនឯងថា..តើបេះដូងគាត់ដើរលឿន ឬម៉ោងដើរលឿន? គាត់ឈរមើលកូនស្រីឡើងរហូតដល់ បន្ទប់ និងរហូតដល់នាងទាញ ទ្វារបិទឮសូរក្រាក... សំលេងទ្វារបិទក៏ជាសម្ពាធថ្មីមួយទៀតនិងធ្ងន់ជាងមុន សម្រាប់ ម្តាយម្នាក់ដែលជឿថាបន្តិចទៀតនេះគឺនឹងមានអ្វីកើតឡើងចំពោះកូនស្រីជាទីស្រលាញ់ របស់ខ្លួន។
នៅសល់តែ៥នាទីទៀតទេគឺម៉ោង១២យប់ហើយ... តាមធម្មតានៅពេលយប់មុន ចូលគេង គេតែងបិទបង្អួច ដើម្បីបង្ការរឿងអាក្រក់ដូចជាចោរកម្មជាដើមកើតឡើង នាពេលយប់។ នាងបានចាប់ទាញបង្អួចបិទថ្នមៗ ដោយឆ្លៀតចោលភ្នែកពិនិត្យមើលទៅ ក្នុងភាពងងឹតដែលហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទះនាងនិងដែលនាងអាចមើលឃើញតាមចន្លោះ បង្អួចនោះ។ ខណ:នោះ.....ស្រាប់តែ...រូបរាងរបស់លោកយាយចាស់ម្នាក់ដែលមាន មុខខៀវ ដូចស្លែកំពុងដើរបណ្តែតខ្លួនមករកនាងហាក់ដូចជារូបវេទមន្ត។ យាយចាស់បានដើរតាម អាកាសមករកនាង..កាន់តែជិតឡើងៗរហូតមកទល់មុខគ្នាមិនដល់១ម៉ែត្រផង...។ តែ នាងមិនបានតក់ស្លុតអ្វីទេ ..យាយចាស់នោះបាននិយាយជាមួយនាងថា.."ចៅស្រីសូម ចៅបោះកន្សែងប្រឡាក់ឈាមនេះចោលទៅ បើមិនដូច្នោះទេចៅនឹងត្រូវស្លាប់"...និយាយ បានប៉ុណ្ណឹងលោកយាយចាស់នោះក៏បែរទៅក្រោយបន្តិច ហើយបានលើកម្រាមដៃចង្អុល ទៅកាន់ភ្លើងក្រហមស្ទុងៗដែលអាចមើលឃើញពីចម្ងាយ.."ចៅមើលហ្ន...ព្រលឹង ខ្មោច តៃហោងវាកំពុងតែដើរមករកចៅហើយ"...
នាងបានឆ្លើយប្រាប់ដូនចាស់នោះនូវពាក្យដដែលៗនាងបាននិយាយជាមួយម្តាយនាង អម្បាញ់មិញនេះដែរ ហើយនាងបានបញ្ជាក់ប្រាប់ថា.."មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំ នឹងមិនបោះកន្សែងនេះចោលជាដាច់ខាត ព្រោះវាជាកន្សែងអនុស្សាវរីយ៍របស់ខ្ញុំនិងប្តី... ខ្ញុំនិងកូនក្នុងពោះទោះបីជាត្រូវស្លាប់ទាំងពីរនាក់នៅពេលនេះក៏មិនបោះកន្សែងនេះចោល ដែរ"... នាងបាននិយាយដោយបង្ហាញពីភាពប្តូរផ្តាច់បំផុត។ យាយចាស់នោះបានស្តាប់នាងនិយាយចប់ហើយក៏តបថា.."បើចៅស្រលាញ់និងមានចិត្តស្មោះចំពោះប្តីយ៉ាងនេះ យាយក៏ មិនដឹងថាត្រូវឃាត់ចៅដូចម្តេចទៀតដែរ"។ ពេលរូបយាយចាស់កំពុងនិយាយ គាត់និង នាងក៏មើលឃើញភ្លើងក្រហមនោះសរសៀរមកកាន់តែកៀកមែនទែនហើយ យាយចាស់ឈប់បន្តិច..រួចគាត់ក៏បន្ត .."អ៊ីចឹង ចាំយាយរកនឹកមើលថាតើត្រូវជួយចៅដោយវិធីណា?" គាត់ ឈប់ម្តងទៀតហាក់ដូចកំពុងរកនឹក ..ហើយ...ហើយក៏.. "នេះណែ! សាប៊ូវីសូ!!!.."
២៣ វិច្ឆិកា ២០១៣ ម៉ៅ វាសនា
ជួបគ្នាជាថ្មី

យើងបែកគ្នា ហើយក៏ជួបគ្នាជាថ្មី មិត្តភាពយើងនៅដដែល គឺនៅដូចកាលពីយើង
មិនទាន់ស្រលាញ់គ្នា តែស្នេហាយើងលែងមានទៀតហើយ។ ខ្ញុំបានសារភាពប្រាប់
អ្នកថាខ្ញុំស្រលាញ់អ្នក ពេលនោះគឺបន្ទាប់ពីយើងស្គាល់គ្នាជាច្រើនឆ្នាំ និងបាន
អង្គុយរៀនក្នុងថ្នាក់ជាមួយគ្នានៅសាកលវិទ្យាល័យ។ អ្នកឆ្លើយបដិសេធ។ ខ្ញុំស្តាយ
បើខ្ញុំមិនបានសារភាពទេ ក៏ខ្ញុំមិនជួបរឿងឈឺចាប់រហូតដល់ពេលនេះដែរ តែក៏
សរសើរខ្លួនឯងដែលក្លាហានហ៊ានសារភាព បើពុំនោះទេខ្ញុំនឹងត្រូវបន្តការភ័ន្តច្រឡំ
រហូតទៅ។

ខ្ញុំចាញ់អ្នក ចាញ់ចិត្តអ្នក ចាញ់ពន្លឺកែវភ្នែកអ្នក ខ្ញុំមិនហ៊ាននិយាយត្រង់ពេលយើង
ជួបគ្នា ហើយក៏ចេះតែគេចមុខរហូត។ តែខ្ញុំមិនបានបោះបង់ខ្លួនឯងទេ ខ្ញុំនឹងធ្វើ
គ្រប់យ៉ាងដើម្បីហៅខ្ញុំពីអតីតកាលអោយត្រលប់មកវិញ។ ខ្ញុំគ្មានបំណងធ្វើអោយ
អ្នកស្តាយក្រោយដែលបោះបង់ខ្ញុំឡើយ តែបើអ្នកស្តាយក្រោយនៅថ្ងៃណាមួយ នោះ
គឺវាពិតជាកំហុសរបស់ខ្ញុំនៅពេលនោះទៅវិញទេដែលមិនប្រឹងធ្វើល្អអោយគ្រប់គ្រាន់
ដើម្បីរូបភាពខ្ញុំរះចិញ្ចែងក្នុងកែវភ្នែកទាំងគូរបស់អ្នក។


Tuesday, February 7, 2017

រឿងមួយដែលគេមិនបាននិយាយ
អត្ថបទបកប្រែពីភាសាវៀតណាម
ប្រភព៖ ចង់និយាយអ្វីក៏បាន

ពួកយើងបានទៅបឹងទន្លេសាប ក្នុងរយៈពេលមួយឆ្នាំ។ នេះជាលើកទីបីហើយដែលពួកយើងទៅលេងប្រទេសកម្ពុជា។ ដូច្នេះក្នុងពេលនេះពួកយើងមិនបានដើរកំសាន្តទៅកន្លែងណាដែលគួរអោយកត់សម្គាល់នោះទេ ដូចជា អង្គរវត្ត អង្គរធំ ឬ រីករាយជាមួយរបាំអប្សារាម្តងទៀតឡើយ។ គឺពួកយើងតម្រង់ទៅសហគមន៍វៀតណាមនៅឯបឹងទន្លេសាប ព្រោះជានិច្ចជាកាលពួកយើងតែងតែសួរខ្លួនឯងថា តើប្រជាជនវៀតណាមរស់នៅយ៉ាងដូចម្តេចក្នុងអំឡុងពេលរដូវទឹកលិច?

នៅលើផ្លូវ យើងឃើញមានឡានដឹកទំនិញជាមួយនឹងអ្នកដំណើរជាច្រើននៅលើឡាននោះ។ វាហាក់ដូចជា វាមិនមានភាពត្រឹមត្រូវក្នុងការត្រួតពិនិត្យសុវត្តិភាពចំពោះការដឹកជញ្ជូនទាល់តែសោះ ប្រជាជនអង្គុយនៅកន្លែងណាក៏បាននៅក្នុងឡានក្រុង ពេលខ្លះប៉ូលីសកាក់ឡានក្រុងអោយឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែក្រោយមកឡានក្រុងក៏បានដំណើរការទៅមុខទៀតដោយនៅតែមានអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់ដដែល ដូចដែលអ្នកបានឃើញនៅក្នុងទស្សនីយ៍ភាព។ យើងដឹងថាប្រជាជនជ្រើសយកជំរើសជិះលើដំបូលឡានក្រុង បង្ហាញថាពួកគាត់គ្មានលទ្ធភាពដើម្បីបង់ប្រាក់នោះទេ ដូច្នេះប្រជាជនជ្រើសយកជំរើសជិះលើដំបូកឡានក្រុង។ ជីវិតជាប្រចាំនៅភ្នំពេញពិតជាមានភាពងាយស្រួល និងរវាសរវៃ ទឹកដីនេះគឺជាទឹកដីថ្មីដែលធ្វើអោយមានភាពងាយស្រួលសម្រាប់ពួកគេដើម្បីបង្កើតការងារថ្មី។ ពួកគេធ្វើការយ៉ាងសកម្ម ហើយឈ្លាសវៃ ពីព្រោះទីក្រុងភ្នំពេញមិនទាន់អភិវឌ្ឍនៅឡើយ។ ប្រទេសមួយនេះត្រូវការចាំបាច់នូវវិនិយោគទៅលើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗ។ ប្រជាជនវៀតណាមអាចក្លាយទៅជាអ្នកមាន ធ្វើអោយជីវិតរបស់ពួកគេមានភាពសម្បូរសប្បាយ។ ទោះជាយ៉ាងណាពួកយើងចាកចេញពីទីក្រុងទៅកាន់តំបន់Bien Ho(យើងហៅឈ្មោះហៅថា បឹងទន្លេសាប ខេត្តកំពុងឆ្នាំង)។ ជីវតរបស់ប្រជាជនវៀតណាមរស់នៅយ៉ាងលំបាក ជាច្រើនកន្លែងដោយគ្មានអគ្គិសនីប្រើប្រាស់។ ពួកគេមិនមានទឹកស្អាតប្រើប្រាស់ទេ ការរស់នៅរបស់ពលរដ្ឋជាច្រើនគឺពឹងផ្អែកទៅលើធនធាននៃទន្លេមេគង្គ។
យោងតាមស្ថិតិពីខេត្តកំពុងឆ្នាំងមានប្រហែល11200គ្រួសារ ជាមួយនឹងប្រជាជនវៀតណាមចំនួនប្រហែល 55200នាក់ដែលរស់នៅ និងធ្វើការផ្ទាល់ខ្លួន។ នៅក្នុងភូមិឆុកទ្រូ មានប្រជាជនវៀតណាម1000គ្រួសារ មានចំនួនលើស ពី4500នាក់។ ការរស់នៅរបស់ប្រជាជនវៀតណាមភាគច្រើនក្នុងតំបន់បឹងទន្លេសាបគឺមានភាពលំបាក ពួកគេស្វែងរកចំណូលបានមកពីការនេសាទ និងការលក់ដូរនៅលើទឹក។ កុមារវៀតណាមជាច្រើនដែលមកពីគ្រួសារទាំងនេះមិនបានចូលសាលាទេ។ ពួកគេពុំមានអ្វីជាគោលមួយដើម្បីរីករាយនៅក្នុងជីវិតរបស់ពួកគេទេ។ ជារាងរាល់ថ្ងៃពួកគេរស់នៅក្នុងទូកដ៏តូចមួយដែលអណ្តែតនៅលើផ្ទៃបឹង។មានកុមារវៀតណាមជាច្រើនមិនដែលត្អូញត្អែរនឹងពាក្យពិបាក"truon lop" "sach vo" ឬ"di hoc" ។ ប៉ុន្តែសហគមន៍វៀតណាមនៅក្នុងតំបន់នេះគឺភាគច្រើនមិនបានចេះសេសេរឬអានអក្សរទេ។ ទោះជាយ៉ាងណាពួកគេប្រាថ្នាចង់អោយមានសាលា មានគ្រូបង្រៀនដែលកុមារទាំងនោះអាចទៅរៀនបាន។ ប្រជាពលរដ្ឋវៀតណាមដែលជាជនចំណាកស្រុកនៅក្នុងតំបន់នេះ តែងតែចង់អោយកូនៗរបស់គេចេះសរសេរ និងអានអក្សរ។ ពួកគេចង់អោយកូនៗរបស់គេចងចាំនូវទឹកដីកំណើតរបស់ខ្លួន។ តើពួកគេត្រូវតែទ្រាំរស់នៅក្នុងជីវិតក្រីក្របែបនេះជារៀងរហូតមែនទេ? សំណួររបស់គេមិនដែលបានទទួលចំឡើយទេ វាត្រូវបានរលាយបាត់ក្នុងមេឃដ៏សែនធំល្វឹងល្វើយ និងសមុទ្រទឹកសាបដ៏ធំធេង។ ប៉ុន្តែបឹងហាក់ដូចជាប្រាប់យើងអោយដឹងមួយរំពេជថាមេឃដ៏ធំគឺនៅជាមួយយើង រំលឹកយើងថាជីវិតគឺមិនស្ថិតស្ថេរ ឆាកជីវិតមនុស្សគ្រប់រូបគឺខ្លីណាស់ ដូចដែលកង្កែបក្នុងអណ្តូង។ ពួកគេបានកើត និងធំធាត់នៅលើបឹង ប៉ុន្តែបឹងហាក់ដូចជាធ្វើអោយជីវិតរបស់ពួកគេអណ្តែតតែលតោល។ ប្រជាពលរដ្ឋជាញឹកញាប់និយាយថាទឹកហូរយ៉ាងហោចណាស់នឹងត្រូវបញ្ចប់នៅថ្ងៃណាមួយ ដូចស្ទឹងដែលនៅក្នុងប្រទេសវៀតណាមស្ទឹងដែលមកពីកន្លែងផ្សេងៗគ្នានៃជាតិសាសន៍នីមួយៗ ទីបញ្ចប់ត្រូវបានហូរចូលទៅក្នុងទន្លេ បន្ទាប់មកនឹងត្រូវបានរៀបចំទាំងអស់។ ប្រជាពលរដ្ឋវៀតណាមក្នុងបឹងទន្លេសាប ពីមួយថ្ងៃទៅមួយថ្ងៃមានជីវភាពរស់នៅក្រីក្រហើយ ពួកគេគ្មានចក្ខុវិស្ស័យនៅថ្ងៃអនាគតឡើយ អនាគតរបស់ពួកគេគឺមិនប្រាកដប្រជាទោះបីពួកគេនៅមានប្រទេសជាតិដើម្បីនឹកក៏ដោយ។ បច្ចុប្បន្នភាពរបស់ពួកគេគឺមិនដែលទៀងទាត់ទាល់តែសោះ បេះដូងរបស់ពួកគេហាក់ដូចជាខ្ទេចខ្ទាំ ប៉ុន្តែគេនៅតែក្លៀវក្លា។ ពួកគេបានត្រឹមតែផ្ញើរក្តីស្រលាញ់ទៅតាមទឹកហូរ អរគុណស្ទឹងដែលបានហូរទឹកត្រឡប់ទៅមាតុប្រទេសរបស់ពួកគេ។ ប៉ុន្តែហេតុអ្វីបានជាពលរដ្ឋវៀតណាមដែលនៅក្រៅប្រទេសទាំងនេះ ទ្រាំរស់នៅក្នុងការអត់ធ្មត់? បឹងទន្លេសាបគឺជាប្រភពត្រីដែលមិនគួរមើលរំលងរបស់រាជាណាចក្រនេះ ហើយប្រជាពលរដ្ឋកម្ពុជាមិនពូកែនេសាទទេ នៅពេលដែលប្រជាពលរដ្ឋវៀតណាមពូកែនេសាទ ប៉ុន្តែប្រហែលជាពួកគេរកត្រី ឬបង្កងមិនបានគ្រប់គ្រាន់ដើម្បីលក់យកលុយនៅក្នុងជីវភាពរបស់ពួកគេទេ។ ដូចអ្វីដែលគេឃើញ ជាតិសាសយើងគឺតែងតែស្លៀកសម្លៀកបំពាក់ប្រពៃណីយ៍ដែលវាជាស្ថិតនៅក្នុងផ្នត់គំនិតរបស់ពួកយើង។


យើងត្រឡប់ទៅបឹងទន្លេសាបដែលជាកន្លែងប្រជាពលរដ្ឋវៀតណាមរស់នៅ បឹងគឺមានចម្ងាយ80km ហើយ40kmគឺព្រៃ វាទទួលបានទឹកពីដៃទន្លេមេគង្គ។ រដូវរាំងស្ងួតចាប់ផ្តើមពីខែវិច្ឆិការដល់ខែឧសភា បឹងមើលទៅស្អាត ហើយរាក់វាមានជម្រៅតែ4mប៉ុណ្ណោះ ហើយវាមានទំហំតែ10000km2ទេ រដូវភ្លៀងចាប់ផ្តើមឡើងនៅក្នុងខែមិថុនា បឹងទន្លេសាបគឺជាបរិមាណនៃធនធានទឹក បន្ទាប់មកទឹកក៏ចាប់ផ្តើមជ្រៅឡើងៗ ហើយតំបន់ទាំងមូលនៃបឹងក៏ចាប់ផ្តើមលិចរហូតដល់16000km2 បឹងមានជម្រៅ9m បរិមាណធារទឹកបណ្តាលអោយជន់លិចគ្រប់ទីកន្លែង តំបន់នេះក្លាយទៅជាទីកន្លែងរស់នៅដែលមិនអចិន្ត្រៃយ៍។ ខ្សែរជីវិតរបស់ពួកគេ ដែលប្រជាជនវៀតណាមបានជ្រើសរើសត្រឡប់មករស់នៅទីនេះសារជាថ្មី ព្រោះការងារសំខាន់របស់ពួកគេគឺនេសាទនៅលើបឹងនេះ ហើយម្យ៉ាងទៀតនៅក្នុងរដូវទឹកជន់រាជរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនអោយប្រជាជនក្នុងស្រុកធ្វើការងារនេសាទទេ។ ប្រជាពលរដ្ឋត្រូវតែរស់នៅដោយសារការបរិចាកអាហារដោយអង្គការមនុស្សធម៌ ប៉ុន្តែក្នុងកំឡុងរដូវពេល6ខែនេះ តើមានអង្គការមនុស្សធម៌ និងប្រជាពលរដ្ឋល្អៗប៉ុន្មាននាក់ដែលបានមកដល់ហើយផ្តល់អាហារដល់ពួកគាត់? តើពួកគាត់ត្រូវបានទទួលអាហារគ្រប់គ្រាន់តាមតម្រូវការដែរឬទេ? ដូច្នេះបើទោះជាយើងស្រលាញ់ពួកគាត់ពិតប្រាកដ យើងនៅតែមានអារម្មណ៍សោកស្តាយនៅពេលដែលបានឃើញកាលំបាករបស់ពួកគាត់។ ច្បាប់នៅកម្ពុជាកំណត់ថេរៈវេលា10ឆ្នាំនៃការរស់នៅ បន្ទាប់ពីរយៈកាលនេះគេត្រូវតែចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញ មុនពេលដែលពួកគេទទួលបានសញ្ជាតិខ្មែរយ៉ាងពេញលេញ ដូច្នេះពួកគេនឹងមានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រងអចលនៈទ្រព្យដូចជាផ្ទះ និងដី។ ប្រជាជនវៀតណាមនៅតំបន់បឹងទន្លេសាបគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ពួកគេគ្មានឯកសារ ឬសិទ្ធក្នុងការគ្រប់គ្រងអចលនៈទ្រព្យផ្ទាល់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាពួកគេអាចរស់នៅទីនេះបានរយៈពេលយ៉ាងយូរ ដូច្នេះវាគឺជាការលំបាកណាស់សម្រាប់ពួកគេក្នុងការស្វែងរកការងារ និងការរស់នៅស្ថិស្ថេរតាមមាត់ច្រាំង ពួកគេអាចត្រឹមតែរស់នៅលើទូកដែលអណ្តែតនៅលើផ្ទៃទឹក កូនៗរបស់ពួកគេគឺមិនចេះសរសេរ និងអានអក្សរទេ។ ពួកគេដឹកនាំខ្សែរជីវិតរបស់ខ្លួនរស់នៅដោយស្វ័យភាព លះបង់ការងារកណ្តាលទីនៅក្នុងសង្គមកម្ពុជា ជាពិសេសនៅក្នុងរដូវទឹកជន់មកដល់។ទឹកទន្លេគឺកក្វក់ជាមួយនឹងដីភក់ពណ៍ក្រហម សកម្មភាពរបស់ពួកគេដូចជាញ៉ាំ ផឹក គឺស្ថិតនៅលើទឹក សុខភាពអានាម័យគឺមិនល្អទេ ប្រជាពលរដ្ឋគឺខ្វះខាតអាហាររូបត្ថម្ភ សុខភាពស្ត្រី និងកុមារស្ថិតក្នុងការព្រួយបារម្មណ៍ ជីវិតគឺពិបាក ពួកគេរស់ដោយការពឹងពាក់លើខ្លួនគេលើសពីនេះពួកគេគ្រាន់តែរស់នៅលើទូកតូចមួយផ្ទាល់ខ្លួនដែលគ្មានការរីកចម្រើន ពួកគេគ្មានលុយដាក់ទុនដើម្បីសាងសង់ទូកធំសម្រាប់នេសាទទេ ពួកគេគ្មានឯកសារស្របច្បាប់ដូច្នេះពួកគេមិនអាចខ្ចីលុយពីធនាគាបាននោះទេ ពួកគេត្រូវតែខ្ចីលុយអ្នកចងការប្រាក់ឯកជនជាមួយនឹងការប្រាក់ខ្ពស់។ ដូច្នេះបន្ទាប់ពីរដូវទឹកជន់ម្តងៗ ទូក និងផ្ទះរបស់ពួកគេកាន់តែទ្រុធទ្រោម ការរស់នៅរបស់ពួកគេកាន់តែលំបាក។ ឆាកជីវិតដ៏សែនខ្លីរស់នៅលើទូកកំដរថ្ងៃស្លាប់ ពួកគេគ្មានការឧបត្ថម្ភថវិការទេ ពួកគេគឺពឹងផ្អែកលើជីវិតរស់នៅរបស់ពួកគេតែប៉ុណ្ណោះ។




យើងបានទៅទន្លេសាបនៅពេលរដូវទឹកជន់ហើយទឹកក៏ចាប់ផ្តើមឡើងបន្តិចម្តងៗ ជ្រៅទៅៗ ផ្ទះបណ្តែតទឹកកាន់តែងាយខូចខាតទៅៗ យើងព្យាយាមថតរូបភាពដើម្បីជាសារផ្ញើរទៅប្រជាជនវៀតណាម ស្តីពីដំនើរទស្សនៈកិច្ចបឹងទន្លេសាបម្តងនេះ ដើម្បីបង្ហាញថាជីវិតរបស់ពួកគេងាយនឹងរងហាយនភាព ជាមូលហេតុធ្វើអោយបេះដូងនៃក្តីស្រលាញ់កាន់តែជ្រាលជ្រៅសម្រាប់ប្រជាជនវៀតណាម។ មានពេលខ្លះប្រពលរដ្ឋកម្ពុជា គិតបំពានថាជីវិតស៊ូទ្រាំអត់ធ្មត់ និងរស់ក្នុងភាពវេទនាបែបនេះមិនមែនជាការពិតទេ ពួកគេមានបទពិសោធខាងលាបពណ៍បែបនេះ។ យើងគួរតែថែរក្សារការរស់នៅតំបន់នេះ ដែលជាប្រទេសយើងទាំងអស់គ្នា ពួកយើងកំពុងធ្វើដំណើរទៅគ្រប់គ្រងតំបន់ទន្លេសាប ដើម្បីសម្រេចវត្ថុបំណងរបស់ពួកគេដែលទន្ទឹមរង់ចាំ។ សូមក្រឡេកមើលម្តងអំពីរូបភាពនេះសម្រាប់អង្រួនបេះដូងជាមួយនឹងទឹកចិត្តដ៏ក្លាហានមុះមុត។ ថ្វីបើយើងមានការលំបាក យើងនៅតែរស់នៅលើទឹកដីមាតុប្រទេសរបស់យើង ចាប់ផ្តើមថែរក្សារដោយដួងព្រលឹងជាតិយើង បើទោះបីអ្នកជាជនអន្តោប្រវេសន៍វៀតណាម សូមអ្នកមើលវីដេអូមួយនេះដើម្បីដឹងថានៅពេលដែលអ្នកចេញពីផ្ទះគឺប្រឈមមុខនឹងការលំបាកនៅក្នុងប្រទេសគេសូមព្យាយាមអោយអស់ពីបេះដូង។
លាហើយទន្លេសាប យើងសន្យាថាយើងនឹងត្រឡប់មកវិញថ្ងៃណាមួយ ដើម្បីជាពន្លឺនៃក្តីសង្ឃឹមដ៏ពុះកញ្ជ្រោល យើងបានចាប់ផ្តើមធ្វើហើយ យើងបានសង្ឃឹមយ៉ាងមុតមាំថា យើងនឹងធ្វើអោយល្អប្រសើរចពោះប្រជាពលរដ្ឋដែលរស់នៅដោយគ្មានទិសដៅនៅក្នុងជីវិតដែលមិនអចិន្ត្រៃទាំងនេះ។
ពេលវេលានឹងបញ្ជាក់ការពិត

អ្នកតាមដានរឿងសាមកុក រមែងបានស្គាល់តួអង្គឆាវឆាវ ដែលជាអ្នកដឹកនាំ
ដ៏ល្បីល្បាញមួយរូបនៃនគរអួយដែលជាគូបដិបក្ខដ៏ធំបំផុតរបស់ លីវ ប៉ី។ ក្នុង
ភាពឈ្លៀសវៃខុសប្លែកពីគេ ឆាវឆាវ បានបង្ហាញនូវសមត្ថភាពប្រើមនុស្សនៅ
ក្រោមឥទ្ធិពលរបស់ខ្លួន អ្វីដែលគួរអោយកត់សម្គាល់ គឺភាពប៉ិនប្រសព្វក្នុងការ
មើលមនុស្សមុននឹងប្រើប្រាស់គេទៅតាមជំនាញ និងទេពកោសល្យ។

បើទុកជាពូកែមើលមនុស្សយ៉ាងណាក្តី ក៏ឆាវឆាវមិនអាចមើលទម្លុះដឹងអាថ៌កំបាំង
ទាំងអស់ដែលលាក់កំបាំងបានដែរ ឈរនៅលើទិដ្ឋភាពនេះ ឆាវឆាវ មានទ្រឹស្តីដ៏
ល្បីមួយទៀតគឺទុកអោយពេលវេលាជាអ្នកបញ្ជាក់ពត៌មានដែលអាថ៌កំបាំងថ្ងៃនេះ
។ ពេលវេលាដើររហូត ទោះបីមនុស្សស្លាប់តែពេលវេលាមិនស្លាប់ទេ ទោះបីមនុស្ស
អាចដើរទៅមុខហើយថយក្រោយ តែពេលវេលាមិនថយក្រោយទេ ទោះបីផ្លែព្រួញ
ដែលបាញ់ចេញអាចឈប់ តែពេលវេលាមិនឈប់ទេ នេះជាសត្យានុម័តិ។ អាស្រ័យ
ហេតុនេះ ទើបការពិតដែលពីមុនមិនទាន់ងាប់ចេញផុតពីទីងងឹត នឹងត្រូវមក
ដល់ហើយបង្ហាញអោយគ្រប់គ្នាបានឃើញបានដឹង។

ឧទាហរណ៍ក្នុងរឿងនេះ គឺនៅប្រទេសកម្ពុជា កាលពីមុនឆ្នាំ ២០០០ មានមនុស្សតិច
ណាស់ដែលចាប់អារម្មណ៍នឹងបន្លាផ្លែឈើដែលដាំដុះនិងនាំចេញពីប្រទេសយួនដែល
ផ្ទុកទៅដោយជាតិគីមីបង្កគ្រោះថ្នាក់ដល់សុខភាព ក្រោយមក ពេលចំនួនអ្នកប្រើ
ប្រាស់ហ្វេសប៊ុកកើនឡើង ពត៌មានដែលលាក់កំបាំងក៏ចាប់ផ្តើមខ្ចរខ្ចាយលេចឮទៅ
ដល់ត្រចៀកមហាជនជាបន្តបន្ទាប់។ យើងអាចចោទជាសំនួរថា តើមុននេះ មិន
មានការនាំចេូលបន្លែគីមីពីប្រទេសយួនទេឬ? ថាមាន ពិតណាស់គឺមាន តែរឿងនេះ
វាលាក់កំបាំង ត្រូវបានដឹងឮតិចតួច។ យូរក្រោយមក ពេលវេលាបានបញ្ជាក់ប្រាប់
រឿងនេះទៅដល់ប្រជាជន គេចាប់ផ្តើមដឹងឮបន្តិចម្តងៗ រហូតដល់ទៅជាទម្លាប់អោ
យតែបន្លែល្មមៗ ក៏គេដាក់សេចក្តីសង្ស័យ និងមានការប្រុងប្រយ័ត្នជាងមុនក្រែង
លោមានគ្រោះថ្នាក់ដល់សុខភាព។

លើសពីនេះ យើងក៏អាចក្រលេកមើលទិដ្ឋភាពនយោបាយក៏ជារឿងជាក់ស្តែងបំផុត
មួយអាចយកមកប្រើជាទឡ្ហីករណ៍សម្រាប់អះអាងពីផលប្រយោជន៍នៃពេលវេលា
នៅសម័យសីហនុ  មានមនុស្សតិចណាស់ដឹងឮពីការស៊ុំគ្រលុំរវាងអ្នកដឹកនាំប្រទេស
ជាតិជាមួយពួកវៀតកុងដែលប្រើប្រាស់ផ្លូវលំហូជីម៉ិញសម្រាប់ផ្គត់ផ្គង់ស្បៀងនិង
យុទ្ធភ័ណ្ឌសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមជាមួយយួនខាងត្បូង។ ក្រោយមក គេបានដឹង
ថាពិតជាមានការស៊ុំគ្រលុំប្រាកដមែន គេដឹងរហូតដល់អ្នកដឹកនាំរូបនោះបានទទួល
ផលពីយៀកកុងតាមរយ:ការបង់ពន្ធទៀតផង។ បើពេលវេលានៅតែដដែល បើវាមិន
ដើរទៅមុខ នោះយើងប្រាកដជាមិនបានដឹងរឿងបន្លែគីមី រឿងឃុបឃិតរបស់អ្នក
ដឹកនាំខ្មែរដែលបានរុញទម្លាក់ប្រទេសជាតិទៅក្នុងភ្នក់ភ្លើងដ៏ហីនហោចនេះទេ។

Wednesday, February 1, 2017

ជីវិត និងក្តីសង្ឃឹម

ក្តីសង្ឃឹមនឹងមិនរលាយទេបើនៅមានជីវិត ភ្លៀងនឹងនៅតែធ្លាក់បើនៅមានព្រៃ។ ស្លោកនៃជីវិតដូចជាផ្លាស់ប្តូរទៅតាមបរិយាកាស និងភាពចៃដន្យនៃពេលវេលាដែលយើងមិនអាចគ្រប់គ្រងបាន នេះជានិយាមធម្មជាតិិ ធម្មជាតិដែលលែបយកសេចក្តីសង្ឃឹម និងផ្តល់នូវសេចក្តីសង្ឃឹម និងជួនកា
លអាចកើតឡើងក្នុងពេលដំណាលគ្នា។

ជីវិតក្នុងភាពងងឹត ក៏មិនខុសពីក្តីអស់សង្ឃឹមដែលចាកឆ្ងាយពីប្រភពនៃកម្លាំងចិត្ត ស្លោកជីវិត
ពេញប្រៀប បទពិសោធដ៏ហូរហៀរ ខួរក្បាលចាក់ស្រេះ កុមារភាពរីកលូតលាស់នៅលើដីស្រែធំល្វឹង
ល្វើយ ផ្ទៃមេឃខៀវស្រងាត់ ខ្វល់បក់ល្វើយៗនាំមកជាមួយសូរសៀងគង្វាលគោដែលរសាត់ពីឆ្ងាយ
ទាំងនេះជាអនុស្សាវរីយ៍នៃជីវិតកុមារវ័យ។ បទពិសោធសង្គ្រាមបានញាំញីនូវក្តីសង្ឃឹមរបស់កុមារ
កម្ពុជារាប់លាននាក់ ក្នុងចំណោមនោះមានម្នាក់គឺជាខ្ញុំ។

ជីវិត និងក្តីសង្ឃឹមគ្រាន់តែជាចំណងជើងដែលបង្កប់ក្តីសង្ឃឹមនិងមហិច្ឆិតាដ៏ធំធេង ធំហួសរហូ
តមិនអាចរកពាក្យឃ្លាឃ្លោងមកចាក់បំពេញបាន៕

Friday, January 27, 2017

គ្រោះថ្នាក់ដែលមើលមិនឃើញ គឺជាគ្រោះមហន្តរាយ

អភិក្រមថ្មី បញ្ហាថ្ងៃនេះ ផលវិបាកសម្រាប់ថ្ងៃស្អែក និងបដិវាទកម្មដែលចេញពីគ្រប់និន្នាការ
នយោបាយក្នុងប្រទេសកម្ពុជា បានពូនផ្តុំនូវកង្វល់ដ៏ជ្រាលជ្រៅមិនធ្លាប់ជួបមួយដែលជាវិបា
កផ្សំផ្គុំពីកំហុសជាប្រវត្តិសាស្រ្តតាំងពីច្រើនសតវត្សមុន។

នៅលើឆាកនយោបាយផ្ទៃក្នុង កម្ពុជាបានកំពុងបង្ហាញមតិអន្តរជាតិអោយមើលឃើញនូវ
ការបែកខ្ញែកនៃក្រុមអ្នកធ្វើនយោបាយផ្សេងៗគ្នា យ៉ាងហោចណាស់មកដល់ថ្ងៃនេះ យើង
មានគណបក្សនយោបាយ៣បែប-ក្រុមបក្សកាន់អំណាច ក្រុមប្រឆាំង និងក្រុមប្រឆាំងក្នុង
ប្រឆាំង នេះមិនរាប់ផងទេក្រុមនយោបាយដែលគេខ្ចីជើងតាមរដូវកាល ដែលគេត្រូវការគ្រា
ន់តែជាថ្នូរទៅវិញនូវផាសុខ ឬផលប្រយោជន៍ក្នុងកម្រិតណាមួយតែប៉ុណ្ណោះ។ បក្សកាន់អំណា
ចនៅប្រទេសកម្ពុជាសព្វថ្ងៃ មានទំនោរទៅរកការបម្រើផលប្រយោជន៍បរទេសដែលមានប្រ
វត្តិជាសត្រូវយូរលង់ណាស់មកហើយផង និងដែលកំពុងសម្លឹងមើលឱកាសដ៏សមគួរណាមួយ
ដើម្បីលែបយកទឹកដីខ្មែរផង។ ក្រៅពីការពារផលប្រយោជន៍សត្រូវប្រវត្តិសាស្រ្ត និងក្រៅពី
បម្រើនយោបាយឈ្លានពាន បក្សកាន់អំណាចនៅត្រូវការពារអំណាចដ៏ចាក់ឬសរបស់ខ្លួន
ផងដែរ។

ក្រៅពីបក្សកាន់អំណាច នៅមានក្រុមប្រឆាំងទាំងតូចទាំងធំ ទាំងចាស់ ទាំងខ្ចី មើលទៅ
ក្រុមប្រឆាំងក៏មិនឃើញអ្វីក្រៅតែពីធាត់ធំ តែពុកផុយខាងក្នុង ហេតុអ្វី? ព្រោះកត្តាភាព
ស្អាតស្អំនៅតិចតួច គ្រាន់តែលើសបក្សកាន់អំណាច ឯសក្តានុពលដែលអាចនាំទៅរក
ការផ្លាស់ប្តូរដ៏ល្អប្រសើរខាងមុខ នៅមានតិចតួចណាស់។ លើសពីបក្សប្រឆាំង កម្ពុជានៅមា
នគណបក្សប្រឆាំងលើប្រឆាំង។ ក្រុមចុងក្រោយនេះ មានទាំងចេញមុខ និងបង្កប់ខ្លួន អ្នក
ខ្លះសំងំលាក់មហិច្ឆិតាក្នុងស្រទាប់បក្សប្រឆាំងកម្រិត២ ខ្លះទៀតប្រជាប្រីយ៍ចាប់ផ្តើមរុះរោយ
ស្របពេលដែលខ្លះមានដំណើរតាមជំហានគីង្គក់។

រវាងក្រុមប្រឆាំងពីរក្រុម គឺប្រឆាំងធំ និងប្រឆាំងតូច គេមិនទាន់អាចកំណត់បានថាមួយ
ណាគ្រាន់បើជាងមួយណាឡើយ មួយដែលធំហើយគេមើលឃើញច្រើនហើយទាំងចំណុចខ្លាំង
និងខ្សោយ ខណក្រុមមួយទៀតមិនទាន់បង្ហាញសញ្ញាគួរអោយកត់សម្គាល់ជាអវិជ្ជមានណា
មួយនៅឡើយដោយសារតែបញ្ហាពេលវេលា។


អំពើពុករលួយ បក្សពួកនិយម និងភាពមិនស្អាតស្អំខាងក្នុងបក្សប្រឆាំង គឺជាមហារីក
ដែលស៊ីរូងក្រុមបនពួកគេរហូតដល់ពេលមួយចាំតែរលំស្រុត ទោះជាយ៉ាងនេះក្តី ក៏ក្រុម
ប្រឆាំងនៅបង្ហាញពីការគាំទ្រដែលឥតជម្រើសពីស្រទាប់បញ្ញវ័ន្តស្នេហាជាតិច្រើនគួរសម
ដែរ។






ថ្ងៃនេះនឹងមានអ្វីកើតឡើង?

ខ្ញុំបានសួរខ្លួនឯងជាច្រើនដងតាំងពីព្រឹក ខ្ញុំមិនបានទទួលចម្លើយពីខួរក្បាលដ៏ស្ពឹកស្រពន់
នេះសោះ ខួរស្វាខ្ញុំដិតជាប់ជាមួយការព្រួយបារម្ភស្ទើរគ្រប់ដង្ហើម ការបារម្ភចំពោះអនាគត
មិនច្បាស់លាស់របស់មាតុភូមិខ្ញុំ ហើយដែលនេះក៏នឹងកំណត់នូវព្រំដែនសុភមង្គលរបស់ក្រុម
គ្រួសារខ្ញុំដែរ។ ម្សិលម៉ិញ ពេលធ្វើដំណើរពីកំពង់ចាមមកភ្នំពេញ នៅតាមផ្លូវជាប់រហូត ខ្ញុំជា
មួយបងអូនីបានជជែកគ្នាជាច្រើនពីការវិវត្តរបស់កម្ពុជាមកដល់ថ្ងៃនេះ ភ្ជាប់ជាមួយក្តីបារម្ភ
ចំពោះថ្ងៃស្អែក តើកម្ពុជានឹងមានវាសនាអាក្រក់ដូចចំប៉ាដែរឬទេ? ដូចកម្ពុជាក្រោមទេ?
ដូចឡាវទេ?

ក្តីបាម្ភនេះ វាបានលងបន្លាចខ្ញុំជារៀងរាល់ថ្ងៃ សូម្បីតែយល់សប្តិ៍ក៏ខ្ញុំឃើញវាហោះហើរក្បែរៗ
ខ្លួនខ្ញុំដែរ។ តិចនេះជាជំងឺផ្លូវចិត្តកម្រិតស្រាល ឬជាការចាប់ផ្តើមនៃជំងឺសសៃប្រសាទទេ
ដឹង? ហេតុអ្វីក៏ខ្ញុំព្រួយចិត្តម្លេះ ប្រទេសនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់ទេ​ វាជា
ចំណែករបស់ខ្មែរជាង១០លាននាក់ផ្សេងទៀតដែលគេកំពុងរស់នៅក្នុងស្ថានភាពប្រសើរ
ជាងខ្ញុំផង។ ខ្ញុំបានបន្ទោសខ្លួនឯងថា ឯងមិនត្រូវមានគំនិតខ្មៅកខ្វក់របៀបនេះទេ
ទោះគេមិនគិត តែឯងមិនអាចមិនគិតបានទេ គ្រោះថ្នាក់នៃប្រទេសជាតិមិនត្រឹមតែ
ធ្វើអោយឯងបាត់បង់អ្វីៗគ្រប់យ៉ាងនោះទេ តែក៏នឹងធ្វើអោយឯងដេកស្លាប់ជាមួយ
វិប្បដិសារីដ៏ធ្ងន់កន្ឌុកសង្កត់លើផ្នូរកូនខ្មែរម្នាក់ដូចជារូបឯង។

ខ្ញុំតែងស្រមៃក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អបំផុតម្នាក់នៅប្រទេសដ៏កម្សត់នេះ តែមហិច្ឆិតា
ធំធេងលើសមាឌរបៀបនេះ វាប្រហែលជាត្រូវរលាយលឿនរហ័សបំផុតបើខ្ញុំមិនមានការ
តាំងចិត្តមុតមាំ ហើយនៅស្ងៀមមិនធ្វើសកម្មភាពអ្វីសោះ។ អ្នកមើលស្លឹកឈើមួយសន្លឹក
នេះទៅមើល អ្នកមើលឃើញសម្រស់ខៀវខ្ចី តែមិនទំនងមើលធ្លុះភាពស្រពោនស្លោកដែល
កំពុងលែបត្របាក់ភាពបៃតងខ្ចី។ កម្ពុជាពេលនេះប្រៀបដូចស្លឹកឈើបៃតងខ្ចីសម្បក
ក្រៅដែលអ្នកកំពុងឃើញក្នុងរូបនេះអ៊ីចឹង៕

Thursday, January 26, 2017

គ្រោះថ្នាក់លាក់ភ្នែក


នៅចំពោះមុខអនាគតមិនច្បាស់លាស់របស់ប្រទេសកម្ពុជា ស្របពេលដែលអំពើរំលោភបំពានច្បាប់កំពុងរីករាលដាល ហើយការឈ្លានពានពីប្រទេសវៀតណាមដែលមានលក្ខណជាប្រពៃណី និងធម្មជាតិនៃប្រជាជាតិដែលមានចំនួនច្រើនលើសលប់មិនមានគម្រោងថានឹងបញ្ឈប់។ ការប្រឈមរបស់ប្រទេសកម្ពុជាតូចហើយខ្សោយពិតជាមិនអាចជៀសផុតការតស៊ូរើបម្រះតាំងពីមុន និងក្រោយវែងឆ្ងាយតទៅទៀត។ ជាយថាហេតុប្រទេសវៀតណាមនឹងលែបត្របាក់ប្រទេសកម្ពុជាដែលតូចនិងខ្សោយជាងខ្លួន ហើយមហិច្ឆិតានេះគឺធ្វើអោយសុបិនរបស់លោក ប្រធាន​ ហូ ជីម៉ិញ ក្លាយជាការពិត។

កាលពីជាង ៤០ឆ្នាំមុន អ្នកស្រាវជ្រាវខ្មែរយើងម្នាក់បានព្យាករណ៍ថា៖ អំណឹះតទៅ ដោយចៀសមិនផុត វៀតណាមនឹងរំកិលបន្តិចម្តងៗមកទិសខាងលិចដែលលាតសន្ធឹងប្រទេសកម្ពុជា រីឯឡាវ បានទទួលយកអនុត្តរភាពរបស់វៀតណាមតាំងពីសម័យសង្រ្គាមមកម្លេះ។