Tuesday, February 7, 2017

ពេលវេលានឹងបញ្ជាក់ការពិត

អ្នកតាមដានរឿងសាមកុក រមែងបានស្គាល់តួអង្គឆាវឆាវ ដែលជាអ្នកដឹកនាំ
ដ៏ល្បីល្បាញមួយរូបនៃនគរអួយដែលជាគូបដិបក្ខដ៏ធំបំផុតរបស់ លីវ ប៉ី។ ក្នុង
ភាពឈ្លៀសវៃខុសប្លែកពីគេ ឆាវឆាវ បានបង្ហាញនូវសមត្ថភាពប្រើមនុស្សនៅ
ក្រោមឥទ្ធិពលរបស់ខ្លួន អ្វីដែលគួរអោយកត់សម្គាល់ គឺភាពប៉ិនប្រសព្វក្នុងការ
មើលមនុស្សមុននឹងប្រើប្រាស់គេទៅតាមជំនាញ និងទេពកោសល្យ។

បើទុកជាពូកែមើលមនុស្សយ៉ាងណាក្តី ក៏ឆាវឆាវមិនអាចមើលទម្លុះដឹងអាថ៌កំបាំង
ទាំងអស់ដែលលាក់កំបាំងបានដែរ ឈរនៅលើទិដ្ឋភាពនេះ ឆាវឆាវ មានទ្រឹស្តីដ៏
ល្បីមួយទៀតគឺទុកអោយពេលវេលាជាអ្នកបញ្ជាក់ពត៌មានដែលអាថ៌កំបាំងថ្ងៃនេះ
។ ពេលវេលាដើររហូត ទោះបីមនុស្សស្លាប់តែពេលវេលាមិនស្លាប់ទេ ទោះបីមនុស្ស
អាចដើរទៅមុខហើយថយក្រោយ តែពេលវេលាមិនថយក្រោយទេ ទោះបីផ្លែព្រួញ
ដែលបាញ់ចេញអាចឈប់ តែពេលវេលាមិនឈប់ទេ នេះជាសត្យានុម័តិ។ អាស្រ័យ
ហេតុនេះ ទើបការពិតដែលពីមុនមិនទាន់ងាប់ចេញផុតពីទីងងឹត នឹងត្រូវមក
ដល់ហើយបង្ហាញអោយគ្រប់គ្នាបានឃើញបានដឹង។

ឧទាហរណ៍ក្នុងរឿងនេះ គឺនៅប្រទេសកម្ពុជា កាលពីមុនឆ្នាំ ២០០០ មានមនុស្សតិច
ណាស់ដែលចាប់អារម្មណ៍នឹងបន្លាផ្លែឈើដែលដាំដុះនិងនាំចេញពីប្រទេសយួនដែល
ផ្ទុកទៅដោយជាតិគីមីបង្កគ្រោះថ្នាក់ដល់សុខភាព ក្រោយមក ពេលចំនួនអ្នកប្រើ
ប្រាស់ហ្វេសប៊ុកកើនឡើង ពត៌មានដែលលាក់កំបាំងក៏ចាប់ផ្តើមខ្ចរខ្ចាយលេចឮទៅ
ដល់ត្រចៀកមហាជនជាបន្តបន្ទាប់។ យើងអាចចោទជាសំនួរថា តើមុននេះ មិន
មានការនាំចេូលបន្លែគីមីពីប្រទេសយួនទេឬ? ថាមាន ពិតណាស់គឺមាន តែរឿងនេះ
វាលាក់កំបាំង ត្រូវបានដឹងឮតិចតួច។ យូរក្រោយមក ពេលវេលាបានបញ្ជាក់ប្រាប់
រឿងនេះទៅដល់ប្រជាជន គេចាប់ផ្តើមដឹងឮបន្តិចម្តងៗ រហូតដល់ទៅជាទម្លាប់អោ
យតែបន្លែល្មមៗ ក៏គេដាក់សេចក្តីសង្ស័យ និងមានការប្រុងប្រយ័ត្នជាងមុនក្រែង
លោមានគ្រោះថ្នាក់ដល់សុខភាព។

លើសពីនេះ យើងក៏អាចក្រលេកមើលទិដ្ឋភាពនយោបាយក៏ជារឿងជាក់ស្តែងបំផុត
មួយអាចយកមកប្រើជាទឡ្ហីករណ៍សម្រាប់អះអាងពីផលប្រយោជន៍នៃពេលវេលា
នៅសម័យសីហនុ  មានមនុស្សតិចណាស់ដឹងឮពីការស៊ុំគ្រលុំរវាងអ្នកដឹកនាំប្រទេស
ជាតិជាមួយពួកវៀតកុងដែលប្រើប្រាស់ផ្លូវលំហូជីម៉ិញសម្រាប់ផ្គត់ផ្គង់ស្បៀងនិង
យុទ្ធភ័ណ្ឌសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមជាមួយយួនខាងត្បូង។ ក្រោយមក គេបានដឹង
ថាពិតជាមានការស៊ុំគ្រលុំប្រាកដមែន គេដឹងរហូតដល់អ្នកដឹកនាំរូបនោះបានទទួល
ផលពីយៀកកុងតាមរយ:ការបង់ពន្ធទៀតផង។ បើពេលវេលានៅតែដដែល បើវាមិន
ដើរទៅមុខ នោះយើងប្រាកដជាមិនបានដឹងរឿងបន្លែគីមី រឿងឃុបឃិតរបស់អ្នក
ដឹកនាំខ្មែរដែលបានរុញទម្លាក់ប្រទេសជាតិទៅក្នុងភ្នក់ភ្លើងដ៏ហីនហោចនេះទេ។

No comments:

Post a Comment