ជីវិត និងក្តីសង្ឃឹម
ក្តីសង្ឃឹមនឹងមិនរលាយទេបើនៅមានជីវិត ភ្លៀងនឹងនៅតែធ្លាក់បើនៅមានព្រៃ។ ស្លោកនៃជីវិតដូចជាផ្លាស់ប្តូរទៅតាមបរិយាកាស និងភាពចៃដន្យនៃពេលវេលាដែលយើងមិនអាចគ្រប់គ្រងបាន នេះជានិយាមធម្មជាតិិ ធម្មជាតិដែលលែបយកសេចក្តីសង្ឃឹម និងផ្តល់នូវសេចក្តីសង្ឃឹម និងជួនកា
លអាចកើតឡើងក្នុងពេលដំណាលគ្នា។
ជីវិតក្នុងភាពងងឹត ក៏មិនខុសពីក្តីអស់សង្ឃឹមដែលចាកឆ្ងាយពីប្រភពនៃកម្លាំងចិត្ត ស្លោកជីវិត
ពេញប្រៀប បទពិសោធដ៏ហូរហៀរ ខួរក្បាលចាក់ស្រេះ កុមារភាពរីកលូតលាស់នៅលើដីស្រែធំល្វឹង
ល្វើយ ផ្ទៃមេឃខៀវស្រងាត់ ខ្វល់បក់ល្វើយៗនាំមកជាមួយសូរសៀងគង្វាលគោដែលរសាត់ពីឆ្ងាយ
ទាំងនេះជាអនុស្សាវរីយ៍នៃជីវិតកុមារវ័យ។ បទពិសោធសង្គ្រាមបានញាំញីនូវក្តីសង្ឃឹមរបស់កុមារ
កម្ពុជារាប់លាននាក់ ក្នុងចំណោមនោះមានម្នាក់គឺជាខ្ញុំ។
ជីវិត និងក្តីសង្ឃឹមគ្រាន់តែជាចំណងជើងដែលបង្កប់ក្តីសង្ឃឹមនិងមហិច្ឆិតាដ៏ធំធេង ធំហួសរហូ
តមិនអាចរកពាក្យឃ្លាឃ្លោងមកចាក់បំពេញបាន៕
No comments:
Post a Comment