ថ្ងៃមុនខ្ញុំបានសរសេរកូនអត្ថបទមួយ រៀបរាប់ពីភាពគ្មានមហិច្ឆិតា និងថ្លាថ្លែងពីបំណង
ប្រាថ្នាដ៏ស្មោះត្រង់របស់ខ្ញុំចំពោះមនុស្សស្រីជាទីស្រលាញ់ដែលខ្ញុំនឹងមើលថែនាងអស់មួយ
ជីវិត។ អាចផ្តល់ភាពកក់ក្តៅអោយគ្រួសាររបស់ខ្លួនគឺជាកិត្តិយសរបស់មនុស្សស្រីដែលប្រា
ថ្នាចង់បានពីប្តីរបស់នាង។ ប៉ុន្តែរឿងស្មុគស្មាញរបស់ប្រទេសជាតិមិនអនុញ្ញាតអោយខ្ញុំ
ធ្វើដូច្នោះឡើយ ជិវិតយើងមួយដូចគេតែយើងត្រូវយិតយោងមនុស្សជាច្រើនដែលកំពុង
រងគ្រោះពីសង្គមទាំងដឹងនិងមិនដឹងខ្លួន។
ស្មាខ្ញុំតូចណាស់ ខ្ញុំធ្លាប់បោះបង់មហិច្ឆិតាបែបនេះតាំងពីជិត១០ឆ្នាំមុន គឺបន្ទាប់ពីខ្ញុំ
ឈានជើងចេញពីវិទ្យាល័យទាំងអស់សង្ឃឹមម្លេះ។ ខ្ញុំបានទៅនៅខេត្តកោះកុងរយ៖ពេល
មួយឆ្នាំ ពេលនោះខ្ញុំមិនមានសេសសល់ការប្រាថ្នាធំដុំអ្វីទៀតទេ ខ្ញុំចង់តែរស់ជួបជុំមិត្ត
ភក្តិ និងបន្តជិវិតគ្រួសារមួយដ៏មានសុភមង្គល។ តែគ្រប់យ៉ាងមិនអាច ពេលមកនៅ
ភ្នំពេញក្នុងឆ្នាំ២០១០ ខ្ញុំជួបទិដ្ឋភាពថ្មី ខ្ញុំផ្លាស់ប្តូរ ទីនេះវាធ្វើអោយមហិច្ឆិតាក្មេងមក
ពីខេត្តម្នាក់កម្រើកឡើងវិញបន្តិចម្តងៗ។
ឆ្នាំដំបូងនៅភ្នំពេញ យើងមានអានុស្សាវរីយ៍កាលទៅរៀនវគ្គភាពជាអ្នក
ដឹកនាំនៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស។ នៅទីនោះ យើងចាប់ផ្តើមបើកទំព័រថ្មី កែវ
ភ្នែកខ្ញុំចាប់សំលឹងបញ្ហា និងចង់រួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិអោយបានក្នុង
ជំនាន់របស់ខ្ញុំ វាពិតជាគួរអោយខ្មាស់អៀនណាស់ដែលយើងទ្រាំនៅស្ងៀមស្ងាត់ចំពោះអំ
ពើអយុត្តិធម៌នានា។ នៅថ្ងៃសិទ្ធិមនុស្ស ពួកយើងត្រូវបានបង្ខំអោយចេញពីវត្តដែលយើង
កំពុងស្នាក់នៅ ពេលនោះគេគ្រប់គ្នាបានត្រៀមខ្លួនចេញ តែខ្ញុំមិនបានចុះចាញ់ទេ ខ្ញុំដឹ
ងខ្លួនជាស្រេចថានឹងមានមធ្យោបាយរស់នៅទីនេះបន្តទៀត។ ក្នុងលិខិតសុំចេញ ខ្ញុំមិន
បានសរសេរតាមការណែនាំរបស់សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្លិ៍ ទេ លោកចង់
អោយយើងសរសេរថាយើងព្រមចេញពីវត្តដោយស្ម័គ្រចិត្តនិងគំរាមយើងមិនអោយ
នាំពាក្យនេះទៅប្រាប់អ្នកខាងក្រៅ ជាពិសេសសារព័ត៌មាន។
ក្នុងលិខិតសុំចេញពីវត្តសរសេរដោយដៃ ខ្ញុំបានគូសបញ្ជាក់ថាខ្ញុំព្រមចេញពីវត្ត ហើយខ្ញុំ
សន្យាថានឹងមិនយករឿងដែលខុសពីការពិតទៅនិយាយអោយខ្ចរខ្ចាយ។ ពាក្យថាមិន
ខុសពីការពិតគឺជាចន្លោះប្រហោងមួយដែលបង្កើតក្តីសង្ឃឹម ប្រហែលពាក្យនេះធ្វើអោយ
សម្តេចលោកពិចារណា គោលបំនងសម្តេចគឺមិនចង់អោយយើងយកព័ត៌មាននៃការ
បណ្តេញចេញទៅផ្សព្វផ្សាយអោយមជ្ឍដ្ឋានខាងក្រៅដឹង លោកសំណូមពរអោយយើងនៅ
ស្ងៀមស្ងាត់ចំពោះការបណ្តេញនេះ និងអោយយើងទទួលយកដោយតណ្ហីភាព។
ប្រហែលមួយថ្ងៃក្រោយមក សម្តេចស្នើសុំជួបពួកយើងម្តងទៀត ពេលនោះលោកបញ្ជាក់
ថាពួកអស់លោកអាចបន្តស្នាក់នៅវត្តលង្កាទៀតបាន តែសុំកុំធ្វើទង្វើបែបនេះម្តងទៀត
គឺកុំចេញបាតុកម្ម ឬហែរក្បួនជាមួយអង្គការក្រៅរដ្ឋាភិបាលអោយសោះ។ ទីបំផុតបញ្ហា
ត្រូវបានដោះដោយសារតែពាក្យប្រយោលមួយឃ្លាដែលខ្ញុំបានប្រើហើយខ្ញុំដឹងច្បាស់ថា
មន្រ្តីសង្ឃនឹងយកពាក្យនេះទៅពិចារណា។
ឆ្លងកាត់បទពិសោធ ទាំងជូរចត់ល្វីងប្រៃ និងផ្អែមល្ហែម ជីវិតខ្ញុំដូចជាចកមួយដុំអណ្តែត
ក្នុងមហាសាគរឥតទិសដៅ។ តែខ្ញុំមិនដែលចុះចាញ់ឡើយ នេះហើយជាអម្រែកជីវិតតស៊ូ
របស់ក្មេងដែលមានប្រភពពីជនបទម្នាក់៕
No comments:
Post a Comment