Wednesday, June 21, 2017

រឿង៖ បុរសកម្ជិលតែមានសំណាង


- រឿង បុរសកម្ជិល តែមានសំណាង (ដកស្រង់ចេញពីរៀងព្រេងរបស់ រុស្សុី ) 

នៅក្នុងខ្ទមដ៏តូចមួយ នៅភូមិដាច់ស្រយាល និងក្រក្រីមួយ មានបុរសម្នាក់ដែលមានសភាពមិនសមរម្យ 
ខ្លួនគគ្រិច ស្អុយដូចគម្រង់ សក់មិនដែលសិត ខ្លួនក៏មិនដែលលាង , 
អ្នកភូមិអោយឈ្មោះគាត់ថា បុរសកម្ជិល ព្រោះគាត់ម្នាក់នេះ សូម្បីតែបាយក៏គាត់ខ្ជិលទំពារដោយខ្លួនឯងដែរ ..., ដោយសារតែគាត់ខ្ជិលខ្លាំងពេក ថ្ងៃមួយអ្នកភូមិបានយកគាត់ទៅចងនឹងបង្គោលមួយ ហើយក៏ដឹកទៅកន្លែងមួយដើម្បីសម្លាប់ចោល... នៅតាមផ្លូវពួកគេបានជួបនឹងនារីម្នាក់ ហើយនារីម្នាក់នោះសួរគាត់ថា : 
តើហេតុអ្វីបានជាយកគាត់មកចងបែបនេះ ? តើគាត់មានជំងឺអ្វីមែនទេ ? នារីម្នាក់នោះសួរ ! ដោយមិនចង់អោយមានចម្ងល់ មានបុរសម្នាក់ដែលបានដង្ហែរបុរសកម្ជិលទៅសម្លាប់ចោលក៏បានតបថា : វាមិនឈឺអីទេ តែមើលសភាពវាចុះ សល់តែស្បែកហើយនឹងឆ្អឹង វាមិនដែលរកស្អីមកស៊ីខ្លួនឯងទេ វាចាំតែស៊ីស្រាប់ ហើយពេលខ្លះវាខ្ជឹលទាំងស៊ីទៀតផង , : នេះខ្ញុំនៅសល់នំប៉ាំងខ្លះ និងទឹកដោះគោខ្លះ តើលោកបរិភោគទេ ! នេះប្រហែលជាសំណាងរបស់លោកលើកចុងក្រោយហើយ : នារីម្នាក់នោះនិយាយ , បុរសកម្ជិលស្រែកមកថា : យកនំប៉ាំងនោះទៅជ្រលក់ទឹងដោះគោហើយមកបញ្ចុកខ្ញុំផង ព្រោះដៃខ្ញុំជាប់ចំណងហើយ . អីឡូវយើងស្រាយចំណងហើយឯងហើយចុះទៅស៊ីទៅ : អ្នកភូមិនិយាយ ! បន្ទាប់ពីគិតមួយសន្ធុះ បុរសកម្ជិលតបថា : មិនបាច់ទេយកខ្ញុំទៅសម្លាប់ចោលទៅ....
ដោយហួសចិត្តពេកនារីម្នាក់នោះដើរចេញទាំងភាពងឹងឆ្ងល់ជាខ្លាំង...
បន្ទាប់ពីដើរបានប្រហែល 2 ទៅ 3 ម៉ោង អ្នកភូមិក៏បានដង្ហែរបុរសម្នាក់នោះមកដល់វាលមួយដ៏ធំល្វឹងល្វើយ , បុរសកម្ជិលនោះក៏បានហើបមាត់តិចៗមកថា : ទីបំផុត កន្លែងដែលខ្ញុំចង់មក ខ្ញុំបានមកដល់ហើយ !!! អ្នកភូមិឆ្ងល់ហើយក៏ចោទសួរទៅបុរសកម្ជិលវិញថា : ឯងឆ្កួតហើយមែនទេ ? ទេ ! ខ្ញុំមិនឆ្កួតទេ កន្លែងនេះហើយដែលខ្ញុំយល់សប្តិឃើញមានមាសច្រើនណាស់ នៅពាសពេញទីនេះ តែខ្ញុំគ្មានអ្វីជាមធ្យោបាយធ្វើដំណើរមកទៅនេះ... បុរសកម្ជិលនិយាយ....,
អ្នកភូមិមិនខ្វល់ពីសម្តីរបស់បុរសកម្ជិលនោះទេ ! ក៏ចាប់ផ្តើមយកចបកាប់ ចបជីក មកជីករណ្តៅដើម្បីកប់បុរសកម្ជិលនោះទាំងរស់....
តែរឿងដែលនឹកស្មានមិនដល់នោះគឺ ដីនៅវាលដ៏ធំនោះ នៅពេលដែលអ្នកភូមិជីកមួយចបណាក៏ជាមាសដែរ អ្នកភូមិអរខ្លាំងណាស់ ក៏បានលើកដៃសំពះថាបុរសកម្ជិលនោះគឺជាព្រះដើម្បីមកជួយភូមិពួកគេអោយជៀសផុតពីភាពក្រីក្រ ! ពួកគេបានអោយដំណែងបុរសកម្ជិលនោះទៅជាស្តេច
ហើយចាប់ពីពេលនោះមក បុរសកម្ជិលនោះ ក៏មានសេនាឆ្វេងស្តាំ មានស្នមឯក ស្នមរង និងមានអ្នកបញ្ចុកបាយធ្វើម្ហូបអោយដល់កន្លែង....។

No comments:

Post a Comment