Wednesday, March 1, 2017

ជួបគ្នាជាថ្មី

យើងបែកគ្នា ហើយក៏ជួបគ្នាជាថ្មី មិត្តភាពយើងនៅដដែល គឺនៅដូចកាលពីយើង
មិនទាន់ស្រលាញ់គ្នា តែស្នេហាយើងលែងមានទៀតហើយ។ ខ្ញុំបានសារភាពប្រាប់
អ្នកថាខ្ញុំស្រលាញ់អ្នក ពេលនោះគឺបន្ទាប់ពីយើងស្គាល់គ្នាជាច្រើនឆ្នាំ និងបាន
អង្គុយរៀនក្នុងថ្នាក់ជាមួយគ្នានៅសាកលវិទ្យាល័យ។ អ្នកឆ្លើយបដិសេធ។ ខ្ញុំស្តាយ
បើខ្ញុំមិនបានសារភាពទេ ក៏ខ្ញុំមិនជួបរឿងឈឺចាប់រហូតដល់ពេលនេះដែរ តែក៏
សរសើរខ្លួនឯងដែលក្លាហានហ៊ានសារភាព បើពុំនោះទេខ្ញុំនឹងត្រូវបន្តការភ័ន្តច្រឡំ
រហូតទៅ។

ខ្ញុំចាញ់អ្នក ចាញ់ចិត្តអ្នក ចាញ់ពន្លឺកែវភ្នែកអ្នក ខ្ញុំមិនហ៊ាននិយាយត្រង់ពេលយើង
ជួបគ្នា ហើយក៏ចេះតែគេចមុខរហូត។ តែខ្ញុំមិនបានបោះបង់ខ្លួនឯងទេ ខ្ញុំនឹងធ្វើ
គ្រប់យ៉ាងដើម្បីហៅខ្ញុំពីអតីតកាលអោយត្រលប់មកវិញ។ ខ្ញុំគ្មានបំណងធ្វើអោយ
អ្នកស្តាយក្រោយដែលបោះបង់ខ្ញុំឡើយ តែបើអ្នកស្តាយក្រោយនៅថ្ងៃណាមួយ នោះ
គឺវាពិតជាកំហុសរបស់ខ្ញុំនៅពេលនោះទៅវិញទេដែលមិនប្រឹងធ្វើល្អអោយគ្រប់គ្រាន់
ដើម្បីរូបភាពខ្ញុំរះចិញ្ចែងក្នុងកែវភ្នែកទាំងគូរបស់អ្នក។


No comments:

Post a Comment