បញ្ហាស៊ីជម្រៅនៃប្រទេសជាតិតាមការមើលឃើញរបស់ខ្ញុំ
ខុសពីអ្នកវិភាគមួយចំនួន ខ្ញុំយល់ឃើញថាបញ្ហាដ៏រសើបនិងចម្រូងចម្រាស់ជាងគេ
គឺការរំលោភអធិបតេយ្យភាពពីប្រទេសវៀតណាម។ បញ្ហានេះមានបង្កប់នូវក្នុងរូប
ភាពជាច្រើន ដូចជាមិត្តភាពយូរអង្វែងនិងស៊ីជម្រៅ សាមគ្គីភាពជាបងជាប្អូន
និងជាមហាមិត្តក្នុងសហព័ន្ធឥណ្ឌូចិន។
ការរំលោភអធិបតេយ្យភាព វាកើតចេញពីចរឹតជាប្រវត្តិសាស្រ្តរបស់មេដឹកនាំវៀត
ណាម អតីតប្រទេសដែលធ្លាប់រស់ក្រោមនឹមអាណានិគមន៍ចិនប្រមាណជាមួយ
សហស្សវត្សនេះបានចិញ្ចឹមមហិច្ឆិតាឈ្លានពានប្រទេសតូចៗទាំងឡាយនៅខាង
ត្បូង និងក្រោយមកគឺប្រទេសនៅខាងលិចខ្លួនដែលគេអោយឈ្មោះថាដំណើរឆ្ពោះ
ទៅទិសខាងលិច។ ដោយសារអត្រាកំណើនជាមធ្យម ២.៤ ប្រជាជនវៀតណាមនឹង
មានអត្រាប្រជាជនច្រើននិងលឿនរហ័សជាងប្រទេសខ្មែរដែលតូចជាង និងមាន
ប្រជាជនតិចជាង។ បើរាប់បញ្ចូលគុណសម្បតិ្តសេដ្ឋកិច្ច និងកងទ័ពចូលផង ក៏ឃើញ
រឹតតែច្បាស់ថាប្រទេសខ្មែរនឹងជួបវិបត្តិមួយដ៏ធំជាងកាលពីសតវត្សទី១៩ ផង។
ចំណោទនេះ ទាមទារអោយមានការដោះស្រាយជាបន្ទាន់មួយក្នុងចំណោមប្រជាជន
ខ្មែរ និយាយអោយស្រួលស្តាប់គឺខ្មែរមិនថាមកពីនិន្នាការណា បក្សនយោបាយណា
និងក្រុមនិកាយសាសនា ឬកុលសម្ព័ន្ធណា ត្រូវតែរួមចិត្តរួមកាយតែមួយសិន ចង
សម្ព័ន្ធគ្នាដើម្បីផ្តុំកម្លាំងសិន ងាកចេញពីមាត់ដង្កាប់របស់វៀតណាមអោយបាន
សិន សឹមយើងស្វែងរកវិធីថ្មីក្នុងការដោះស្រាយបញ្ហាសង្គមដទៃផ្សេងទៀតដែលមាន
ច្រើនរាប់មិនអស់។
ការបង្រួបបង្រួមទឹកដី ការប្រមូលកម្លាំងស្នេហាជាតិអោយដើរលើផ្លូវតែមួយ ប្រកៀក
ស្មាគ្នាប្រយុទ្ធចំពោះមុខសត្រូវដ៏ក្លាំងក្លា ស្វាហាប់និងមានបទពិសោធជោគជាំក្នុងសង្រ្គា
មជាមួយប្រទេសមហាអំណាចក្នុងប៉ូលសេរី គឺជារឿងមួយពិបាក តែត្រូវតែធ្វើហើយត្រូវ
ធ្វើជាបន្ទាន់ទៀតផង។ ព្រះបាទ ជ័យ វរ្ម័ន ទី២ បានផ្តល់គម្រូដ៏ល្អ ទ្រង់ធ្វើបានយ៉ាងជោគ
ជ័យក្នុងការប្រមូលកម្លាំងបែកបាក់ជាតិអោយរួបរួមគ្នាឡើងវិញ ហើយវាយរំលំអាណានិគមន៍
ជ្វាកាលពីដើមសតវត្សទី ៩។ អរគុណវីរបុរសអង្គនេះ ដែលបានបង្ហាញផ្លូវដើម្បីរើបម្រះចេញ
ពីឥទ្ធិពលឈ្លានពានរបស់បរទេស។
No comments:
Post a Comment