Tuesday, February 7, 2017

រឿងមួយដែលគេមិនបាននិយាយ
អត្ថបទបកប្រែពីភាសាវៀតណាម
ប្រភព៖ ចង់និយាយអ្វីក៏បាន

ពួកយើងបានទៅបឹងទន្លេសាប ក្នុងរយៈពេលមួយឆ្នាំ។ នេះជាលើកទីបីហើយដែលពួកយើងទៅលេងប្រទេសកម្ពុជា។ ដូច្នេះក្នុងពេលនេះពួកយើងមិនបានដើរកំសាន្តទៅកន្លែងណាដែលគួរអោយកត់សម្គាល់នោះទេ ដូចជា អង្គរវត្ត អង្គរធំ ឬ រីករាយជាមួយរបាំអប្សារាម្តងទៀតឡើយ។ គឺពួកយើងតម្រង់ទៅសហគមន៍វៀតណាមនៅឯបឹងទន្លេសាប ព្រោះជានិច្ចជាកាលពួកយើងតែងតែសួរខ្លួនឯងថា តើប្រជាជនវៀតណាមរស់នៅយ៉ាងដូចម្តេចក្នុងអំឡុងពេលរដូវទឹកលិច?

នៅលើផ្លូវ យើងឃើញមានឡានដឹកទំនិញជាមួយនឹងអ្នកដំណើរជាច្រើននៅលើឡាននោះ។ វាហាក់ដូចជា វាមិនមានភាពត្រឹមត្រូវក្នុងការត្រួតពិនិត្យសុវត្តិភាពចំពោះការដឹកជញ្ជូនទាល់តែសោះ ប្រជាជនអង្គុយនៅកន្លែងណាក៏បាននៅក្នុងឡានក្រុង ពេលខ្លះប៉ូលីសកាក់ឡានក្រុងអោយឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែក្រោយមកឡានក្រុងក៏បានដំណើរការទៅមុខទៀតដោយនៅតែមានអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់ដដែល ដូចដែលអ្នកបានឃើញនៅក្នុងទស្សនីយ៍ភាព។ យើងដឹងថាប្រជាជនជ្រើសយកជំរើសជិះលើដំបូលឡានក្រុង បង្ហាញថាពួកគាត់គ្មានលទ្ធភាពដើម្បីបង់ប្រាក់នោះទេ ដូច្នេះប្រជាជនជ្រើសយកជំរើសជិះលើដំបូកឡានក្រុង។ ជីវិតជាប្រចាំនៅភ្នំពេញពិតជាមានភាពងាយស្រួល និងរវាសរវៃ ទឹកដីនេះគឺជាទឹកដីថ្មីដែលធ្វើអោយមានភាពងាយស្រួលសម្រាប់ពួកគេដើម្បីបង្កើតការងារថ្មី។ ពួកគេធ្វើការយ៉ាងសកម្ម ហើយឈ្លាសវៃ ពីព្រោះទីក្រុងភ្នំពេញមិនទាន់អភិវឌ្ឍនៅឡើយ។ ប្រទេសមួយនេះត្រូវការចាំបាច់នូវវិនិយោគទៅលើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗ។ ប្រជាជនវៀតណាមអាចក្លាយទៅជាអ្នកមាន ធ្វើអោយជីវិតរបស់ពួកគេមានភាពសម្បូរសប្បាយ។ ទោះជាយ៉ាងណាពួកយើងចាកចេញពីទីក្រុងទៅកាន់តំបន់Bien Ho(យើងហៅឈ្មោះហៅថា បឹងទន្លេសាប ខេត្តកំពុងឆ្នាំង)។ ជីវតរបស់ប្រជាជនវៀតណាមរស់នៅយ៉ាងលំបាក ជាច្រើនកន្លែងដោយគ្មានអគ្គិសនីប្រើប្រាស់។ ពួកគេមិនមានទឹកស្អាតប្រើប្រាស់ទេ ការរស់នៅរបស់ពលរដ្ឋជាច្រើនគឺពឹងផ្អែកទៅលើធនធាននៃទន្លេមេគង្គ។
យោងតាមស្ថិតិពីខេត្តកំពុងឆ្នាំងមានប្រហែល11200គ្រួសារ ជាមួយនឹងប្រជាជនវៀតណាមចំនួនប្រហែល 55200នាក់ដែលរស់នៅ និងធ្វើការផ្ទាល់ខ្លួន។ នៅក្នុងភូមិឆុកទ្រូ មានប្រជាជនវៀតណាម1000គ្រួសារ មានចំនួនលើស ពី4500នាក់។ ការរស់នៅរបស់ប្រជាជនវៀតណាមភាគច្រើនក្នុងតំបន់បឹងទន្លេសាបគឺមានភាពលំបាក ពួកគេស្វែងរកចំណូលបានមកពីការនេសាទ និងការលក់ដូរនៅលើទឹក។ កុមារវៀតណាមជាច្រើនដែលមកពីគ្រួសារទាំងនេះមិនបានចូលសាលាទេ។ ពួកគេពុំមានអ្វីជាគោលមួយដើម្បីរីករាយនៅក្នុងជីវិតរបស់ពួកគេទេ។ ជារាងរាល់ថ្ងៃពួកគេរស់នៅក្នុងទូកដ៏តូចមួយដែលអណ្តែតនៅលើផ្ទៃបឹង។មានកុមារវៀតណាមជាច្រើនមិនដែលត្អូញត្អែរនឹងពាក្យពិបាក"truon lop" "sach vo" ឬ"di hoc" ។ ប៉ុន្តែសហគមន៍វៀតណាមនៅក្នុងតំបន់នេះគឺភាគច្រើនមិនបានចេះសេសេរឬអានអក្សរទេ។ ទោះជាយ៉ាងណាពួកគេប្រាថ្នាចង់អោយមានសាលា មានគ្រូបង្រៀនដែលកុមារទាំងនោះអាចទៅរៀនបាន។ ប្រជាពលរដ្ឋវៀតណាមដែលជាជនចំណាកស្រុកនៅក្នុងតំបន់នេះ តែងតែចង់អោយកូនៗរបស់គេចេះសរសេរ និងអានអក្សរ។ ពួកគេចង់អោយកូនៗរបស់គេចងចាំនូវទឹកដីកំណើតរបស់ខ្លួន។ តើពួកគេត្រូវតែទ្រាំរស់នៅក្នុងជីវិតក្រីក្របែបនេះជារៀងរហូតមែនទេ? សំណួររបស់គេមិនដែលបានទទួលចំឡើយទេ វាត្រូវបានរលាយបាត់ក្នុងមេឃដ៏សែនធំល្វឹងល្វើយ និងសមុទ្រទឹកសាបដ៏ធំធេង។ ប៉ុន្តែបឹងហាក់ដូចជាប្រាប់យើងអោយដឹងមួយរំពេជថាមេឃដ៏ធំគឺនៅជាមួយយើង រំលឹកយើងថាជីវិតគឺមិនស្ថិតស្ថេរ ឆាកជីវិតមនុស្សគ្រប់រូបគឺខ្លីណាស់ ដូចដែលកង្កែបក្នុងអណ្តូង។ ពួកគេបានកើត និងធំធាត់នៅលើបឹង ប៉ុន្តែបឹងហាក់ដូចជាធ្វើអោយជីវិតរបស់ពួកគេអណ្តែតតែលតោល។ ប្រជាពលរដ្ឋជាញឹកញាប់និយាយថាទឹកហូរយ៉ាងហោចណាស់នឹងត្រូវបញ្ចប់នៅថ្ងៃណាមួយ ដូចស្ទឹងដែលនៅក្នុងប្រទេសវៀតណាមស្ទឹងដែលមកពីកន្លែងផ្សេងៗគ្នានៃជាតិសាសន៍នីមួយៗ ទីបញ្ចប់ត្រូវបានហូរចូលទៅក្នុងទន្លេ បន្ទាប់មកនឹងត្រូវបានរៀបចំទាំងអស់។ ប្រជាពលរដ្ឋវៀតណាមក្នុងបឹងទន្លេសាប ពីមួយថ្ងៃទៅមួយថ្ងៃមានជីវភាពរស់នៅក្រីក្រហើយ ពួកគេគ្មានចក្ខុវិស្ស័យនៅថ្ងៃអនាគតឡើយ អនាគតរបស់ពួកគេគឺមិនប្រាកដប្រជាទោះបីពួកគេនៅមានប្រទេសជាតិដើម្បីនឹកក៏ដោយ។ បច្ចុប្បន្នភាពរបស់ពួកគេគឺមិនដែលទៀងទាត់ទាល់តែសោះ បេះដូងរបស់ពួកគេហាក់ដូចជាខ្ទេចខ្ទាំ ប៉ុន្តែគេនៅតែក្លៀវក្លា។ ពួកគេបានត្រឹមតែផ្ញើរក្តីស្រលាញ់ទៅតាមទឹកហូរ អរគុណស្ទឹងដែលបានហូរទឹកត្រឡប់ទៅមាតុប្រទេសរបស់ពួកគេ។ ប៉ុន្តែហេតុអ្វីបានជាពលរដ្ឋវៀតណាមដែលនៅក្រៅប្រទេសទាំងនេះ ទ្រាំរស់នៅក្នុងការអត់ធ្មត់? បឹងទន្លេសាបគឺជាប្រភពត្រីដែលមិនគួរមើលរំលងរបស់រាជាណាចក្រនេះ ហើយប្រជាពលរដ្ឋកម្ពុជាមិនពូកែនេសាទទេ នៅពេលដែលប្រជាពលរដ្ឋវៀតណាមពូកែនេសាទ ប៉ុន្តែប្រហែលជាពួកគេរកត្រី ឬបង្កងមិនបានគ្រប់គ្រាន់ដើម្បីលក់យកលុយនៅក្នុងជីវភាពរបស់ពួកគេទេ។ ដូចអ្វីដែលគេឃើញ ជាតិសាសយើងគឺតែងតែស្លៀកសម្លៀកបំពាក់ប្រពៃណីយ៍ដែលវាជាស្ថិតនៅក្នុងផ្នត់គំនិតរបស់ពួកយើង។


យើងត្រឡប់ទៅបឹងទន្លេសាបដែលជាកន្លែងប្រជាពលរដ្ឋវៀតណាមរស់នៅ បឹងគឺមានចម្ងាយ80km ហើយ40kmគឺព្រៃ វាទទួលបានទឹកពីដៃទន្លេមេគង្គ។ រដូវរាំងស្ងួតចាប់ផ្តើមពីខែវិច្ឆិការដល់ខែឧសភា បឹងមើលទៅស្អាត ហើយរាក់វាមានជម្រៅតែ4mប៉ុណ្ណោះ ហើយវាមានទំហំតែ10000km2ទេ រដូវភ្លៀងចាប់ផ្តើមឡើងនៅក្នុងខែមិថុនា បឹងទន្លេសាបគឺជាបរិមាណនៃធនធានទឹក បន្ទាប់មកទឹកក៏ចាប់ផ្តើមជ្រៅឡើងៗ ហើយតំបន់ទាំងមូលនៃបឹងក៏ចាប់ផ្តើមលិចរហូតដល់16000km2 បឹងមានជម្រៅ9m បរិមាណធារទឹកបណ្តាលអោយជន់លិចគ្រប់ទីកន្លែង តំបន់នេះក្លាយទៅជាទីកន្លែងរស់នៅដែលមិនអចិន្ត្រៃយ៍។ ខ្សែរជីវិតរបស់ពួកគេ ដែលប្រជាជនវៀតណាមបានជ្រើសរើសត្រឡប់មករស់នៅទីនេះសារជាថ្មី ព្រោះការងារសំខាន់របស់ពួកគេគឺនេសាទនៅលើបឹងនេះ ហើយម្យ៉ាងទៀតនៅក្នុងរដូវទឹកជន់រាជរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនអោយប្រជាជនក្នុងស្រុកធ្វើការងារនេសាទទេ។ ប្រជាពលរដ្ឋត្រូវតែរស់នៅដោយសារការបរិចាកអាហារដោយអង្គការមនុស្សធម៌ ប៉ុន្តែក្នុងកំឡុងរដូវពេល6ខែនេះ តើមានអង្គការមនុស្សធម៌ និងប្រជាពលរដ្ឋល្អៗប៉ុន្មាននាក់ដែលបានមកដល់ហើយផ្តល់អាហារដល់ពួកគាត់? តើពួកគាត់ត្រូវបានទទួលអាហារគ្រប់គ្រាន់តាមតម្រូវការដែរឬទេ? ដូច្នេះបើទោះជាយើងស្រលាញ់ពួកគាត់ពិតប្រាកដ យើងនៅតែមានអារម្មណ៍សោកស្តាយនៅពេលដែលបានឃើញកាលំបាករបស់ពួកគាត់។ ច្បាប់នៅកម្ពុជាកំណត់ថេរៈវេលា10ឆ្នាំនៃការរស់នៅ បន្ទាប់ពីរយៈកាលនេះគេត្រូវតែចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញ មុនពេលដែលពួកគេទទួលបានសញ្ជាតិខ្មែរយ៉ាងពេញលេញ ដូច្នេះពួកគេនឹងមានសិទ្ធស្របច្បាប់ក្នុងការគ្រប់គ្រងអចលនៈទ្រព្យដូចជាផ្ទះ និងដី។ ប្រជាជនវៀតណាមនៅតំបន់បឹងទន្លេសាបគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ពួកគេគ្មានឯកសារ ឬសិទ្ធក្នុងការគ្រប់គ្រងអចលនៈទ្រព្យផ្ទាល់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាពួកគេអាចរស់នៅទីនេះបានរយៈពេលយ៉ាងយូរ ដូច្នេះវាគឺជាការលំបាកណាស់សម្រាប់ពួកគេក្នុងការស្វែងរកការងារ និងការរស់នៅស្ថិស្ថេរតាមមាត់ច្រាំង ពួកគេអាចត្រឹមតែរស់នៅលើទូកដែលអណ្តែតនៅលើផ្ទៃទឹក កូនៗរបស់ពួកគេគឺមិនចេះសរសេរ និងអានអក្សរទេ។ ពួកគេដឹកនាំខ្សែរជីវិតរបស់ខ្លួនរស់នៅដោយស្វ័យភាព លះបង់ការងារកណ្តាលទីនៅក្នុងសង្គមកម្ពុជា ជាពិសេសនៅក្នុងរដូវទឹកជន់មកដល់។ទឹកទន្លេគឺកក្វក់ជាមួយនឹងដីភក់ពណ៍ក្រហម សកម្មភាពរបស់ពួកគេដូចជាញ៉ាំ ផឹក គឺស្ថិតនៅលើទឹក សុខភាពអានាម័យគឺមិនល្អទេ ប្រជាពលរដ្ឋគឺខ្វះខាតអាហាររូបត្ថម្ភ សុខភាពស្ត្រី និងកុមារស្ថិតក្នុងការព្រួយបារម្មណ៍ ជីវិតគឺពិបាក ពួកគេរស់ដោយការពឹងពាក់លើខ្លួនគេលើសពីនេះពួកគេគ្រាន់តែរស់នៅលើទូកតូចមួយផ្ទាល់ខ្លួនដែលគ្មានការរីកចម្រើន ពួកគេគ្មានលុយដាក់ទុនដើម្បីសាងសង់ទូកធំសម្រាប់នេសាទទេ ពួកគេគ្មានឯកសារស្របច្បាប់ដូច្នេះពួកគេមិនអាចខ្ចីលុយពីធនាគាបាននោះទេ ពួកគេត្រូវតែខ្ចីលុយអ្នកចងការប្រាក់ឯកជនជាមួយនឹងការប្រាក់ខ្ពស់។ ដូច្នេះបន្ទាប់ពីរដូវទឹកជន់ម្តងៗ ទូក និងផ្ទះរបស់ពួកគេកាន់តែទ្រុធទ្រោម ការរស់នៅរបស់ពួកគេកាន់តែលំបាក។ ឆាកជីវិតដ៏សែនខ្លីរស់នៅលើទូកកំដរថ្ងៃស្លាប់ ពួកគេគ្មានការឧបត្ថម្ភថវិការទេ ពួកគេគឺពឹងផ្អែកលើជីវិតរស់នៅរបស់ពួកគេតែប៉ុណ្ណោះ។




យើងបានទៅទន្លេសាបនៅពេលរដូវទឹកជន់ហើយទឹកក៏ចាប់ផ្តើមឡើងបន្តិចម្តងៗ ជ្រៅទៅៗ ផ្ទះបណ្តែតទឹកកាន់តែងាយខូចខាតទៅៗ យើងព្យាយាមថតរូបភាពដើម្បីជាសារផ្ញើរទៅប្រជាជនវៀតណាម ស្តីពីដំនើរទស្សនៈកិច្ចបឹងទន្លេសាបម្តងនេះ ដើម្បីបង្ហាញថាជីវិតរបស់ពួកគេងាយនឹងរងហាយនភាព ជាមូលហេតុធ្វើអោយបេះដូងនៃក្តីស្រលាញ់កាន់តែជ្រាលជ្រៅសម្រាប់ប្រជាជនវៀតណាម។ មានពេលខ្លះប្រពលរដ្ឋកម្ពុជា គិតបំពានថាជីវិតស៊ូទ្រាំអត់ធ្មត់ និងរស់ក្នុងភាពវេទនាបែបនេះមិនមែនជាការពិតទេ ពួកគេមានបទពិសោធខាងលាបពណ៍បែបនេះ។ យើងគួរតែថែរក្សារការរស់នៅតំបន់នេះ ដែលជាប្រទេសយើងទាំងអស់គ្នា ពួកយើងកំពុងធ្វើដំណើរទៅគ្រប់គ្រងតំបន់ទន្លេសាប ដើម្បីសម្រេចវត្ថុបំណងរបស់ពួកគេដែលទន្ទឹមរង់ចាំ។ សូមក្រឡេកមើលម្តងអំពីរូបភាពនេះសម្រាប់អង្រួនបេះដូងជាមួយនឹងទឹកចិត្តដ៏ក្លាហានមុះមុត។ ថ្វីបើយើងមានការលំបាក យើងនៅតែរស់នៅលើទឹកដីមាតុប្រទេសរបស់យើង ចាប់ផ្តើមថែរក្សារដោយដួងព្រលឹងជាតិយើង បើទោះបីអ្នកជាជនអន្តោប្រវេសន៍វៀតណាម សូមអ្នកមើលវីដេអូមួយនេះដើម្បីដឹងថានៅពេលដែលអ្នកចេញពីផ្ទះគឺប្រឈមមុខនឹងការលំបាកនៅក្នុងប្រទេសគេសូមព្យាយាមអោយអស់ពីបេះដូង។
លាហើយទន្លេសាប យើងសន្យាថាយើងនឹងត្រឡប់មកវិញថ្ងៃណាមួយ ដើម្បីជាពន្លឺនៃក្តីសង្ឃឹមដ៏ពុះកញ្ជ្រោល យើងបានចាប់ផ្តើមធ្វើហើយ យើងបានសង្ឃឹមយ៉ាងមុតមាំថា យើងនឹងធ្វើអោយល្អប្រសើរចពោះប្រជាពលរដ្ឋដែលរស់នៅដោយគ្មានទិសដៅនៅក្នុងជីវិតដែលមិនអចិន្ត្រៃទាំងនេះ។
ពេលវេលានឹងបញ្ជាក់ការពិត

អ្នកតាមដានរឿងសាមកុក រមែងបានស្គាល់តួអង្គឆាវឆាវ ដែលជាអ្នកដឹកនាំ
ដ៏ល្បីល្បាញមួយរូបនៃនគរអួយដែលជាគូបដិបក្ខដ៏ធំបំផុតរបស់ លីវ ប៉ី។ ក្នុង
ភាពឈ្លៀសវៃខុសប្លែកពីគេ ឆាវឆាវ បានបង្ហាញនូវសមត្ថភាពប្រើមនុស្សនៅ
ក្រោមឥទ្ធិពលរបស់ខ្លួន អ្វីដែលគួរអោយកត់សម្គាល់ គឺភាពប៉ិនប្រសព្វក្នុងការ
មើលមនុស្សមុននឹងប្រើប្រាស់គេទៅតាមជំនាញ និងទេពកោសល្យ។

បើទុកជាពូកែមើលមនុស្សយ៉ាងណាក្តី ក៏ឆាវឆាវមិនអាចមើលទម្លុះដឹងអាថ៌កំបាំង
ទាំងអស់ដែលលាក់កំបាំងបានដែរ ឈរនៅលើទិដ្ឋភាពនេះ ឆាវឆាវ មានទ្រឹស្តីដ៏
ល្បីមួយទៀតគឺទុកអោយពេលវេលាជាអ្នកបញ្ជាក់ពត៌មានដែលអាថ៌កំបាំងថ្ងៃនេះ
។ ពេលវេលាដើររហូត ទោះបីមនុស្សស្លាប់តែពេលវេលាមិនស្លាប់ទេ ទោះបីមនុស្ស
អាចដើរទៅមុខហើយថយក្រោយ តែពេលវេលាមិនថយក្រោយទេ ទោះបីផ្លែព្រួញ
ដែលបាញ់ចេញអាចឈប់ តែពេលវេលាមិនឈប់ទេ នេះជាសត្យានុម័តិ។ អាស្រ័យ
ហេតុនេះ ទើបការពិតដែលពីមុនមិនទាន់ងាប់ចេញផុតពីទីងងឹត នឹងត្រូវមក
ដល់ហើយបង្ហាញអោយគ្រប់គ្នាបានឃើញបានដឹង។

ឧទាហរណ៍ក្នុងរឿងនេះ គឺនៅប្រទេសកម្ពុជា កាលពីមុនឆ្នាំ ២០០០ មានមនុស្សតិច
ណាស់ដែលចាប់អារម្មណ៍នឹងបន្លាផ្លែឈើដែលដាំដុះនិងនាំចេញពីប្រទេសយួនដែល
ផ្ទុកទៅដោយជាតិគីមីបង្កគ្រោះថ្នាក់ដល់សុខភាព ក្រោយមក ពេលចំនួនអ្នកប្រើ
ប្រាស់ហ្វេសប៊ុកកើនឡើង ពត៌មានដែលលាក់កំបាំងក៏ចាប់ផ្តើមខ្ចរខ្ចាយលេចឮទៅ
ដល់ត្រចៀកមហាជនជាបន្តបន្ទាប់។ យើងអាចចោទជាសំនួរថា តើមុននេះ មិន
មានការនាំចេូលបន្លែគីមីពីប្រទេសយួនទេឬ? ថាមាន ពិតណាស់គឺមាន តែរឿងនេះ
វាលាក់កំបាំង ត្រូវបានដឹងឮតិចតួច។ យូរក្រោយមក ពេលវេលាបានបញ្ជាក់ប្រាប់
រឿងនេះទៅដល់ប្រជាជន គេចាប់ផ្តើមដឹងឮបន្តិចម្តងៗ រហូតដល់ទៅជាទម្លាប់អោ
យតែបន្លែល្មមៗ ក៏គេដាក់សេចក្តីសង្ស័យ និងមានការប្រុងប្រយ័ត្នជាងមុនក្រែង
លោមានគ្រោះថ្នាក់ដល់សុខភាព។

លើសពីនេះ យើងក៏អាចក្រលេកមើលទិដ្ឋភាពនយោបាយក៏ជារឿងជាក់ស្តែងបំផុត
មួយអាចយកមកប្រើជាទឡ្ហីករណ៍សម្រាប់អះអាងពីផលប្រយោជន៍នៃពេលវេលា
នៅសម័យសីហនុ  មានមនុស្សតិចណាស់ដឹងឮពីការស៊ុំគ្រលុំរវាងអ្នកដឹកនាំប្រទេស
ជាតិជាមួយពួកវៀតកុងដែលប្រើប្រាស់ផ្លូវលំហូជីម៉ិញសម្រាប់ផ្គត់ផ្គង់ស្បៀងនិង
យុទ្ធភ័ណ្ឌសម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមជាមួយយួនខាងត្បូង។ ក្រោយមក គេបានដឹង
ថាពិតជាមានការស៊ុំគ្រលុំប្រាកដមែន គេដឹងរហូតដល់អ្នកដឹកនាំរូបនោះបានទទួល
ផលពីយៀកកុងតាមរយ:ការបង់ពន្ធទៀតផង។ បើពេលវេលានៅតែដដែល បើវាមិន
ដើរទៅមុខ នោះយើងប្រាកដជាមិនបានដឹងរឿងបន្លែគីមី រឿងឃុបឃិតរបស់អ្នក
ដឹកនាំខ្មែរដែលបានរុញទម្លាក់ប្រទេសជាតិទៅក្នុងភ្នក់ភ្លើងដ៏ហីនហោចនេះទេ។

Wednesday, February 1, 2017

ជីវិត និងក្តីសង្ឃឹម

ក្តីសង្ឃឹមនឹងមិនរលាយទេបើនៅមានជីវិត ភ្លៀងនឹងនៅតែធ្លាក់បើនៅមានព្រៃ។ ស្លោកនៃជីវិតដូចជាផ្លាស់ប្តូរទៅតាមបរិយាកាស និងភាពចៃដន្យនៃពេលវេលាដែលយើងមិនអាចគ្រប់គ្រងបាន នេះជានិយាមធម្មជាតិិ ធម្មជាតិដែលលែបយកសេចក្តីសង្ឃឹម និងផ្តល់នូវសេចក្តីសង្ឃឹម និងជួនកា
លអាចកើតឡើងក្នុងពេលដំណាលគ្នា។

ជីវិតក្នុងភាពងងឹត ក៏មិនខុសពីក្តីអស់សង្ឃឹមដែលចាកឆ្ងាយពីប្រភពនៃកម្លាំងចិត្ត ស្លោកជីវិត
ពេញប្រៀប បទពិសោធដ៏ហូរហៀរ ខួរក្បាលចាក់ស្រេះ កុមារភាពរីកលូតលាស់នៅលើដីស្រែធំល្វឹង
ល្វើយ ផ្ទៃមេឃខៀវស្រងាត់ ខ្វល់បក់ល្វើយៗនាំមកជាមួយសូរសៀងគង្វាលគោដែលរសាត់ពីឆ្ងាយ
ទាំងនេះជាអនុស្សាវរីយ៍នៃជីវិតកុមារវ័យ។ បទពិសោធសង្គ្រាមបានញាំញីនូវក្តីសង្ឃឹមរបស់កុមារ
កម្ពុជារាប់លាននាក់ ក្នុងចំណោមនោះមានម្នាក់គឺជាខ្ញុំ។

ជីវិត និងក្តីសង្ឃឹមគ្រាន់តែជាចំណងជើងដែលបង្កប់ក្តីសង្ឃឹមនិងមហិច្ឆិតាដ៏ធំធេង ធំហួសរហូ
តមិនអាចរកពាក្យឃ្លាឃ្លោងមកចាក់បំពេញបាន៕