នាងគេងលង់លក់ សម្រស់របស់នាងដូចជាទេពធីតា ក្មេងល្ងង់សម្បូរស្នាមញញឹមអើយ សូម្បីតែគេង
លក់ក៏គួរអោយស្រលាញ់ដែរ! ពេលខ្លះនាងប្រៀបដូចជាកូនក្មេង សួរច្រើន និងចូលចិត្តធ្វើអោយគេសើច។ ថ្ងៃមួយបាត់នាង ខ្ញុំក៏មានអារម្មណ៍ថាមួយថ្ងៃនោះយូរដូចដប់ឆ្នាំ អារម្មណ៍ត្រូវការ ចង់នៅក្បែរ ចង់ជជែកពាក្យក្នុងចិត្ត ចង់ប្រាប់រឿងមួយដែលមិនធ្លាប់ប្រាប់នរណា ពេលបាត់
នាងទើបដឹងថាជីវិតគឺកម្សត់បែបនេះ។ សែនស្រលាញ់ទេពធីតាតូច តើជាតិនេះមានវាសនាទេ?
រួមរស់ជាមួយគ្នា មើលថែគ្នាដល់ចាស់សក់ស្កូវ..ចង់ដើរកាន់ដៃគ្នាដើរកាត់វាលវដ្តសង្សារ។ ផ្កាមួយ
ទងនៅក្នុងទឹក ស្អាតស្អំមិនប្រឡាក់ធូលី ដល់ពេលរដូវស្លឹកឈើជ្រុះផ្កាក៏ត្រូវរុះរោយ តែស្នេហា
មិនរុះរោយទេ។
No comments:
Post a Comment