Tuesday, February 13, 2018

ចង់ដឹង

ភាពធម្មតា សាមញ្ញ និងដាក់ខ្លួនបើនៅជាមួយមនុស្សអស្ចារ្យគឺវាជាគុណជាតិ
ជួយលើកជននោះអោយរឹតតែខ្ពង់ខ្ពស់ តែបើវានៅជាមួយមនុស្សធម្មតា វាគ្រាន់
តែជាភាពធម្មតាសាមញ្ញដែលមិនមានអ្វីគួរអោយចាប់ចិត្ត។

Sunday, February 4, 2018

ក្មេងតូច

នាងគេងលង់លក់ សម្រស់របស់នាងដូចជាទេពធីតា ក្មេងល្ងង់សម្បូរស្នាមញញឹមអើយ សូម្បីតែគេង
លក់ក៏គួរអោយស្រលាញ់ដែរ! ពេលខ្លះនាងប្រៀបដូចជាកូនក្មេង សួរច្រើន និងចូលចិត្តធ្វើអោយគេសើច។ ថ្ងៃមួយបាត់នាង ខ្ញុំក៏មានអារម្មណ៍ថាមួយថ្ងៃនោះយូរដូចដប់ឆ្នាំ អារម្មណ៍ត្រូវការ ចង់នៅក្បែរ ចង់ជជែកពាក្យក្នុងចិត្ត ចង់ប្រាប់រឿងមួយដែលមិនធ្លាប់ប្រាប់នរណា ពេលបាត់
នាងទើបដឹងថាជីវិតគឺកម្សត់បែបនេះ។ សែនស្រលាញ់ទេពធីតាតូច តើជាតិនេះមានវាសនាទេ?
រួមរស់ជាមួយគ្នា មើលថែគ្នាដល់ចាស់សក់ស្កូវ..ចង់ដើរកាន់ដៃគ្នាដើរកាត់វាលវដ្តសង្សារ។ ផ្កាមួយ
ទងនៅក្នុងទឹក ស្អាតស្អំមិនប្រឡាក់ធូលី ដល់ពេលរដូវស្លឹកឈើជ្រុះផ្កាក៏ត្រូវរុះរោយ តែស្នេហា
មិនរុះរោយទេ។