Tuesday, September 5, 2017

មនសិការនៃជីវិត

ក្នុងសង្គ្រាមក្តៅគគុក ទាហានពីរបីនាក់កំពុងព្យាយាមរកវិធីចូលទៅជួយសមមិត្ត ខ្លួនដែលរបួចេញមិនរួចពីសមរភូមិ។ មេបញ្ជាការប្រាប់ពួកគេថា “ឥតប្រយោជន៍ទេ គេច្បាស់ជាស្លាប់បាត់ហើយ តែពួកទាហានមិនបោះបង់សោះនៅតែព្យាយាមទៅជួយមិត្តគេរហូតបានសម្រេចយកចេញពីរសមរភូមិគ្រោះថ្នាក់នោះតែគេបានស្លាប់បាត់ទៅហើយ។ ដោយក្តីអាណិតនិងអស់សង្ឃឹមមេ បញ្ជាការនិយាយទៅកាន់ទាហានទាំងនោះថា ”ឃើញទេដូចយើងប្រាប់ចឹងឥតប្រយោជន៍ទេ គេស្លាប់ហើយ”។
ដោយទឹកមុខស្រងូតស្រងាត់ពួកទាហានតបថា“យើងមិនគិតអញ្ចឹងទេ, វាពិតជាសក្តិសមណាស់ពិត ជាមានតំលៃណាស់, ពេលគាត់ឃើញពួកយើងចូលទៅជួយ,គាត់ញញឹមដាក់រួចនិយាយនាដង្ហើមចុងក្រោយថា យើងដឹងច្បាស់ថាពួកឯងច្បាស់ជាមក ច្បាស់ជាមកជួយខ្ញុំ”៕

Monday, September 4, 2017

ថ្ងៃចុងក្រោយរបស់សន្តិសុខយាមទ្វារនៃកាសែតខេមបូឌាដេលី

លោកពូ លីស លឹម ជាជនពិការម្នាក់ហេីយក៏ជាបុគ្គលិកម្នាក់របស់កាសែត ខេមបូឌាដេលី ផងដែរ។ ជាងម្ភៃឆ្នាំហេីយដែលគាត់បានបម្រេីការនៅទីនេះក្នុងនាមជាសន្តិសុខមេីលការខុសត្រូវអ្នកចេញចូល និងយាមម៉ូតូ។ ជារៀងរាល់ព្រឹកគាត់តែងឈរបិទអត្ថបទសារព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលីទាំងស្រុងនៅលេីបន្ទះក្តារព័ត៌មានមុខច្រកចូល។ ជាងម្ភៃឆ្នាំមកនេះគាត់មានភាពកក់ក្តៅជាមួយការងារ ទោះបីប្រាក់ខែមិនច្រេីនក្តី តែល្មមអាចរស់នៅដោយសមរម្យ។ កន្លងមកគាត់ក៏ធ្លាប់ខ្ចីលុយធនាគារខ្លះដេីម្បីទុកជាទុនរកស៊ី គាត់ពិការក៏ពិតមែនតែគាត់មានប្រាក់ខែសម្រាប់ទូទាត់សងការប្រាក់ ពេលចេញពីធ្វេីការពូតែងឆ្លៀតរត់កង់បីគ្រាន់បានចំណូលបន្ថែម។ មិនមានមនុស្សច្រេីនទេដែលចង់ជិះកង់បីរបស់គាត់។ មិនមែនពួកគេគ្មានប្រាក់អោយថ្លៃកង់បីរបស់បុរសកម្សត់នេះទេ តែមកពីគេឃេីញគាត់ពិការជេីង។ គាត់បានត្អូញត្អែរពីរឿងនេះនិងបានហៅថាវាជាការរេីសអេីង។ គាត់បានបន្តថាបេីកាសែតខេមបូឌាដេលីត្រូវបានរដ្ឋាភិបាលបិទ គឺគាត់នឹងក្លាយជាជនរងគ្រោះមុនគេ ពិការភាពរបស់គាត់ជាឧបសគ្គធំទីមួយដែលកន្លែងការងារផ្សេងកម្រនឹងទទួលយក បូកផ្សំនឹងវ័យកាន់តែចាស់ហេីយរៀនសូត្របានតិចផងនោះលំហការងារកាន់តែរួមតូចទៅ។ រដ្ឋាភិបាលបានដកដាវយ៉ាងមុតចាក់ខេមបូឌាដេលី តែផ្លែដាវនោះបានសម្លាប់សន្តិសុខយាមទ្វារម្នាក់នេះទៅវិញ។

ក្នុងទឹកមុខស្ទេីរស្មេីស្ទេីរយំ គាត់បានថ្លែងសេចក្តីដឹងគុណចំពោះកាសែតខេមបូឌាដេលីដែលបានផ្តល់កន្លែងការងារមួយដ៏កក់ក្តៅអោយគាត់ជាងម្ភៃឆ្នាំកន្លងមកដោយគ្មានរេីសអើង។ កាសែតនេះមិនគិតពីប្រាក់ចំណេញ ហេីយធ្លាប់បានបរិច្ចាគធ្វេីសាលារៀនជាច្រេីនក្នុងទឹកប្រាក់រាប់លានដុល្លាដេីម្បីជួយកូនខ្មែរអោយមានកន្លែងរៀនសូត្រ។
ឥលូវរឿងល្អៗបានកន្លងផុត សេចក្តីសង្ឃឹមចាប់ផ្តេីមរុះរោយដូចជាផ្កាត្រូវភ្លេីងឆេះ មិនដឹងថាថ្ងៃណានឹងត្រលប់មកវិញ ឬចង់អោយជនពិការម្នាក់តាមស្វែងរកវាទាំងមិនដឹងថាសេចក្តីសង្ឃឹមនោះកំពុងលាក់ខ្លួនយ៉ាងជ្រៅក្នុងរូងងឹតណាមួយក្នុងចំណោមរូងដ៏ច្រេីនរាប់មិនអស់។
                   
                      លោកពូ លីស លឹម ឈរបិទអត្ថបទកាសែតខេមបូឌាដេលី នៅមុខក្តារបន្ទះព័ត៌មាន