Thursday, July 6, 2017

ដំណើរ ១០០០ យោជន៍ ចាប់ផ្តើមពី ១ ជំហានដំបូង

ជីវិតគឺជាដើរនៅលើផ្លូវមួយដ៏សែនវែងឆ្ងាយ​ មុននឹងសេចក្តីស្លាប់ចូលមកដល់ អ្នកមិនអាចដឹងមុនបានថាជិវិតនេះនឹងត្រូវជួបអ្វីខ្លះ? សុខ និងទុក្ខជាគូគ្នា ជួប និងបែកក៏ជាគូគ្នា ទាំងនេះគឺសុទ្ធតែមានការចាប់ផ្តើម បើមានការចាប់ផ្តើម ត្រូវចេះទទួលស្គាល់អ្វីដែលបានកើតឡើងដោយអារម្មណ៍
ទទួលខុសត្រូវ មិនបន្ទោសអ្នកដទៃចំពោះការខកចិត្តនានាក្នុងជីវិត តែត្រូវរំលែកគុណសម្បត្តិខ្លះ
ដែលបានពីភាពជោគជ័យក្នុងថ្ងៃនេះទៅអោយមនុស្សគ្រប់គ្នា អ្នកត្រូវប្រាប់គេថាលទ្ធផលនេះមាន ចំណែកសម្រាប់គ្រប់គ្នា។

មែនហើយ មុននិងបរាជ័យឬជោគជ័យ ជិវិតមួយនេះសុទ្ធតែមានការចាប់ផ្តើម។ អ្នកដែលហ៊ានបោះ
មួួយជំហានទៅមុខ រមែងទទួលបានលទ្ធផលមួយថ្មីទៀតខុសពីអ្នកដែលនៅត្រឹងដដែល។ មនុស្សភា
គច្រើនមិនហ៊ានងើបចេញពីរង្វង់ផាសុខភាពទេ សុខចិត្តត្រាំត្រែងដើម្បីរក្សាអោយបាននូវអ្វីដែល
ខ្លួនកំពុងមាន និយាយអោយត្រូវជាងនេះគឺគេកំពុងខ្លាចការផ្លាស់ប្តូរ។ អ្នកនឹងមិនបានលទ្ធផលថ្មី
ទេបើអ្នកនៅបន្តធ្វើកិច្ចការដដែលៗ នេះជាច្បាប់់ធម្មជាតិ ជាសត្យានុម័ត។

សត្វឥន្រ្ទីក្នុងរវៀង ៤០ឆ្នាំម្តង វាត្រូវជួបនូវការសម្រេចចិត្តមួយដ៏ធំ គឺក្រញ៉ាំរបស់វាបានប្រែទៅជា
ចាស់ ស្ពឹក រួញក្រញ៉ង ពិបាកចាប់សត្វដទៃធ្វើជាចំណីរបស់វា។ ក្នុងនាមជាសត្វដែលមានលក្ខណ
អង់អាចក្លាហាន និងឆ្លាត សត្វនេះបានធ្វើការសម្រេចចិត្តដ៏ធំមួួយគឺសុខចិត្តលោតទម្លាក់ពីលើអាកាស ឬភ្នំដើម្បីបំបែកក្រញ៉ាំដ៏រឹងក្រញង់របស់វា។ មិនមែនស្រួលដូចយើងគិតទេ ការហក់ចុះពីលើ
ផ្ទៃអាកាស ឬពីលើកំពូលភ្នំ វាជួបការឈឺចាប់ពិបាកនឹងថ្លែង ស្ទើរតែស្លាប់ខ្លួន។ ជាកុសលក្នុងអកុ
សល ក្រោយពេលលោតចុះបានសម្រេចទៅ សត្វនេះបានប្រែក្លាយជីវិតថ្មីស្ទើរតែនឹងដូចមុន ក្រញ៉ាំ
វាដុះលូតលាស់ជាថ្មី អាចចាប់សត្វតូចៗជាចំណីដូចវាធ្លាប់ធ្វើជាច្រើនឆ្នាំកន្លងមក។

បើគ្មានការចាប់ផ្តើមទេ អ្វីៗក៏មិនប្រែប្រួលដែរ ឥន្រ្ទីនឹងមិនជួបការលំបាក តែក៏មិនបានទទួល
ផលផ្អែមល្ហែមពីការលះបង់ដ៏ធំធេងមួយនោះដែរ។ សត្វក្តាមគឺជាឧទាហរណ៍បន្ទាប់មួយទៀតដែ
លមានភាពស្រដៀងគ្នានឹងសត្វឥន្រ្ទីដែរ។ មនុស្សគួរតែរៀនសូត្រ កុំនៅតែមួយកន្លែងបើអ្នកចង់
ធ្វើអ្វីមួយអោយមានការផ្លាស់ប្តូរ។

Monday, July 3, 2017

បន្ទប់គ្មានសុវត្ថិភាព


វាគួរអោយភ័យខ្លាចណាស់ពេលត្រចៀកយេីងស្តាប់ឮពាក្យគំរាមកំហែងជាប្រចាំ។ ប្រទេសមួយដែលមិនដឹងថាអ្នកណាដាក់ឈ្មោះអោយ "ប្រទេសអច្ឆរិយៈ" នេះ កន្លែងណាក៏យេីងមានអារម្មណ៍ថាខ្វះសុវត្ថិភាពដែរ។ 

ចិត្តយេីងគ្មានក្តីរំពឹងចំពោះអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ លោកបណ្ឌិតកែមឡីធ្លាប់និយាយថាពេលយកបានបេះដូងរាស្ត្រគឺយេីងមានសុវត្ថិភាព តែគាត់ដែលជាអ្នកនិយាយពាក្យនោះត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលធានីជាបេះដូងនៃប្រទេសដែលមានមនុស្សជាង២លាននាក់កំពុងរស់នៅ។

ការខ្វះទំនុកចិត្តចំពោះសុវត្ថិភាពផ្ទាល់ខ្លួនកេីតឡេីងខ្លាំងបំផុតកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំទៅម៉ិញគឺចំថ្ងៃដែលឃាតករបាញ់សម្លាប់អ្នកវិភាគម្នាក់។ ពេលនោះពួកយេីងកំពុងធ្វេីកម្មវិធីដាំដេីមឈេីក្នុងសាលាបឋមសិក្សាមួយនៅកោះធំ។ សកម្មភាពមិនទាន់ចប់ផងព័ត៌មានពីការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី បានឮមកដល់ត្រចៀក។ ពេលនោះចិត្តរីករាយក៏ចាប់ផ្តេីមឡេះឡះ ហេលហាល អារម្មណ៍ធ្វេីស្អីក៏លែងមាន ហេីយហាក់ដូចជាខ្លួនឯងកំពុងស្រមេីស្រមៃ។ ទោះដឹងថាប្រទេសនេះជីវិតមនុស្សម្នាក់មិនត្រូវបានធានាច្បាស់លាស់ក្តី ក៏ភ្លាមៗខ្ញុំមិនទាន់ទុកចិត្តព័ត៌មានហ្នឹងដែរ។

មែនទែនទៅខ្ញុំនិងគាត់មិនមែនជាមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាតាំងពីណាពីណីនោះទេ។ យេីងទេីបតែស្គាល់គ្នាក្រោយបោះឆ្នោត ២០១៣ និងធ្លាប់បានជជែកលែងបន្តិចបន្តួចពីរឿងសង្គមតាមដែលនិស្ស័យចូលចិត្ត។

ការបាត់បង់គាត់ធ្វេីអោយខ្ញុំសោកស្តាយផង និងអានិតផង។ ទី១សោកស្តាយបញ្ញវន្តម្នាក់ដែលមានកំផ្លេ ទាំងចំណេះដឹង ទាំងឆន្ទៈ និងឥរិយាបថ ស្តាយទី២គឺយេីងមិនទាន់ស្គាល់គ្នាស្និទ្ធ មានម្តងនោះខ្ញុំចង់ជួបគាត់ដេីម្បីពិភាក្សារឿងធំមួយ។ ឯការអានិតវារឹតតែធំជាងការសោកស្តាយទៅទៀត។ អានិតមនុស្សរឹងប៉ឹង ក្លាហាន មិនចុះចាញ់និងមិនបានសម្រក់ទឹកភ្នែកតាមរបៀបទន់ខ្សោយដេីម្បីបោកយកការស្រលាញ់ពីអ្នកណា។ ក្រុមគ្រួសារកូនប្រពន្ធគាត់ពិតជារងារណាស់ពេលគ្មានប្តីគ្មានឪពុកនៅមេីលថែដូចមុន។

តាំងពីពេលនោះមកខ្ញុំគ្មានជំនឿលេីសុវត្ថិភាពបុគ្គលទៀតទេ នៅពេលណា កន្លែងណា និងទោះនៅជាមួយនរណាក៏ខ្ញុំនៅតែគិតថាសុវត្ថិភាពរបស់យេីងផុយស្រួយណាស់ វាអាចនឹងត្រូវគេគំរាមកំហែង ឬដកហូតបានគ្រប់ពេលវេលា។

មកដល់ថ្ងៃនេះពេលវេលាកន្លងផុតជិត១ឆ្នាំហេីយ ដេីមឈេីដែលយេីងដាំក៏លូតលាស់បណ្តេីរៗដែរ តែនៅនឹកនៅស្រណោះដេីមឈេីធំមួយដេីមដែលគេកាប់គល់ជីកឫសគ្មានថ្ងៃក្រោកឈរឡេីងវិញ។